Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សិល្បៈក៏ស្រឡាញ់ ការសិក្សាក៏មិនបោះបង់! 1NE បង្ហាញមហិច្ឆតាថ្មី ក្រោយទើបចប់ថ្នាក់បរិញ្ញាប័ត្រ

  • បោះពុម្ព

ប្រិយមិត្ត ជាពិសេសអ្នកនិយមលេង Tik Tok ប្រាកដជាធ្លាប់ស្ដាប់ឃ្លាចម្រៀង «គ្នាខ្ញុំតិច តែតាន់ តាន់ដូចដុំឥដ្ឋ» ក្នុងបទ «Noob» នេះផ្ទុះខ្លាំង ហើយថ្មីៗនេះ 1NE ឈ្មោះពិត សួគ៌ សុវណ្ណបញ្ញាវ័ន្ដ ដែលជាម្ចាស់បទទើបតែសម្រេចគោលដៅថ្មីក្នុងជីវិតលើវិថីការសិក្សា។

ជីវិតសិល្បៈកាន់តែរីកចម្រើនពីមួយជំហ៊ានទៅមួយជំហ៊ាន 1NE ក៏រឹតតែបង្ហាញឱ្យឃើញថា បើទោះជាខ្លួនវីវក់ជាមួយចម្រៀងច្រើនប៉ុណ្ណាក៏ដោយ ការសិក្សាក៏នៅតែជាជម្រើសទី១ មិនបោះបង់ ប្រឹងតស៊ូរៀន រហូតថ្មីៗនេះ 1NE បានសម្រេចគោលដៅមួយ ទើបតែ បញ្ចប់ថ្នាក់បរិញ្ញាប័ត្រ និងទទួលសញ្ញាប័ត្រ។ ចំណុចនេះធ្វើឱ្យអ្នកគាំទ្រកោតសរសើចំពោះការប្ដេជ្ញាចិត្តលើការសិក្សារបស់ 1NE។

យ៉ាងណាមិញទើបតែទទួលសញ្ញាប័ត្រថ្នាក់បរិញ្ញាប័ត្រថ្មីៗ មិនប៉ុន្មានផង 1NE បង្ហាញមហិច្ឆតាថ្មីមួយទៀតថា រយៈពេល២ឆ្នាំបន្ទាប់ពីទទួលសញ្ញាប័ត្រថ្នាក់បរិញ្ញាប័ត្រនេះ មហាជនអាចនឹងឃើញ 1NE បញ្ចាប់ថ្នាក់ អនុបណ្ឌិត មួយបន្ថែមទៀត៕

ដកស្រង់ពី៖Sabay