Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បវរកញ្ញាជើងខ្លាំង ឌី បញ្ញាវិមាលា សុខចិត្តលះបង់ការងារសិល្បៈទាំងស្រុង ផ្តោតលើមកុដ MGC 2024

  • បោះពុម្ព

តាមអ្វីដែលបានគ្រោងទុក បវរកញ្ញាវ័យ១៨ឆ្នាំ ឌី បញ្ញាវិមាលា ពិតជាដណ្តើមបានភាពជោគជ័យក្នុងការប្រកួតថ្នាក់ខេត្ត ក្លាយជារាជនីសម្រស់ប្រចាំខេត្តសៀមរាប ឆ្ពោះទៅចូលរួមការប្រកួតថ្នាក់ជាតិ Miss Grand Cambodia 2024 ខាងមុខនេះ។

ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកកាលពីពេលថ្មីៗ មាលា ថា នាងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការដណ្តើមយកមកុដ Miss Grand Cambodia 2024 ដើម្បីមានឱកាសតំណាងប្រទេសកម្ពុជាទៅចូលរួមការប្រកួតអន្តរជាតិ ដែលគ្រោងនឹងប្រព្រឹត្តឡើងនៅប្រទេសមីយ៉ាន់ម៉ា។ សព្វថ្ងៃនេះ នាងកំពុងប្រឹងហ្វឹកហាត់ពង្រឹងសមត្ថភាពគ្រប់យ៉ាង និងត្រៀមឱ្យព្រមសម្រាប់ការប្រកួត តែដោយសារបេក្ខភាពឆ្នាំនេះមើលទៅទំនងសុទ្ធសឹងតែជាជើងខ្លាំង ដូច្នេះ ទើបនាងស្រេចចិត្តផ្អាកមិនទទួលការងារសិល្បៈគ្រប់យ៉ាងទាំងអស់ ដើម្បីយកពេលផ្តោតលើការប្រកួត Miss Grand Cambodia 2024។

មាលា៖ «មានខាងបងៗ client ផ្សេងៗបានទាក់ទងមកខ្ញុំច្រើនមែនទែន តែខ្ញុំអត់ទាន់ ព្រោះឥឡូវខ្ញុំស្ថិតនៅក្នុងការត្រៀមខ្លួនប្រកួតនៅឡើយ អីចឹងខ្ញុំយកពេលទាំងអស់ហ្នឹងមកហ្វឹកហាត់ការប្រកួតរបស់ខ្ញុំសិន។ .... សូមប្តេជ្ញាចិត្តថា នាងខ្ញុំនិងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពសម្រាប់ការដណ្តើមយកមកុដ Miss Grand Cambodia ខាងមុខនេះ»។ បវរកញ្ញាជើងខ្លាំងរូបនេះសង្ឃឹមថា នាងនឹងអាចសម្រេចក្តីស្រមៃដ៏ធំរបស់ខ្លួនឯង ក្លាយជាម្ចាស់មកុដ Miss Grand Cambodia 2024។

គួររំឮកផងដែរថា នេះមិនមែនជាវេទិកាសម្រស់ដំបូងរបស់បវរកញ្ញាវ័យក្មេងពោរពេញដោយសមត្ថភាពរូបនេះទេ ព្រោះនាងធ្លាប់ចូលរួមប្រកួត Miss Teen Cambodia ម្តងរួចហើយ កាលពីនាងអាយុ ១៤ឆ្នាំ តែដោយសារចិត្តស្រលាញ់វិស័យបវរកញ្ញា និងមហិច្ឆតាផងនោះ ធ្វើឱ្យក្មេងស្រីរូបនេះមានចិត្តមុះមុតក្នុងការដណ្តើមយកមកុដ Miss Grand សៀមរាប ត្រៀមចូលរួមប្រកួតថ្នាក់ជាតិ នាអំឡុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខ!

ដកស្រង់ពី៖Sabay