Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តារាចម្រៀង ៦ដួង បញ្ចេញសារអប់រំខ្លឹមៗ ក្រោយ​នាយករដ្ឋមន្ដ្រីចេញ​បទញ្ជា​ម៉ឺងម៉ាត់រឿងគ្រឿងញៀន

  • បោះពុម្ព

បទបញ្ជាម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះមន្ដ្រីរាជការពាក់ព័ន្ធករណីគ្រឿងញៀនត្រូវបណ្ដេញចេញពីក្របខណ្ឌមន្ដ្រីរាជការដោយពុំមានការលើកលែង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវបានពលរដ្ឋ និងអ្នកសិល្បៈមួយចំនួនស្វាគមន៍។ ទន្ទឹមគ្នានេះ គេក៏ឃើញសិល្បករ-សិល្បការិនីមួយចំនួនក៏បង្ហាញការគាំទ្រ និងបញ្ចេញមតិដាស់តឿនដល់យុវវ័យ និងមន្ដ្រីរាជការកុំយកខ្លួនបៀតនឹងគ្រឿងញៀន។

ជាក់ស្ដែងនៅថ្ងៃនេះ គេឃើញមានតារាចម្រៀង ៦ដួង បានបង្ហាញមុខតាមបណ្ដាញសង្គម ហើយបញ្ចេញមតិរឿងៗខ្លួន។ តារាចម្រៀងទាំងនោះ គឺមានដូចជា៖ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ដ តន់ ចន្ទសីម៉ា ខាន់ ជេមស៍ ខេម និងលោក ជុំ លីណូ ព្រមទាំងអ្នកនិពន្ធ និងជាតារាចម្រៀង ខេង គួយលី។ ក្នុងនាមជាអ្នកសិល្បៈ ពួកគាត់បានផ្ដើមពាក្យស្រដៀងគ្នា គឺ"គ្រឿងញៀនបំផ្លាញអនាគត សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀនខុសច្បាប់"។

ទាក់ទងបញ្ហាគ្រឿងញៀននេះដែរ ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មានដែលជាប្រធានគណៈកម្មការជាតិផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ធ្លាប់បញ្ជាក់ថា គ្រឿងញៀនគឺជាបញ្ហាធំមួយរបស់សង្គមជាតិ ហើយទាមទារឲ្យអ្នកអ្នកពាក់ព័ន្ធ សិល្បករ-សិល្បការនី ឬអ្នកដែលមានឥទ្ធិពលក្នុងបណ្ដាញសង្គមចូលរួមទប់ស្កាត់ និងផ្សព្វផ្សាយទាំងអស់គ្នា។

ការបញ្ចេញសារដាស់តឿនព្រមៗគ្នាលើបណ្ដាញសង្គមទៅកាន់យុវវ័យរបស់តារាចម្រៀងខ្មែរនៅពេលនេះ គឺបន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញបទបញ្ជាម៉ឺងម៉ាត់បណ្ដេញមន្ដ្រីរាជការណាដែលជាប់ពាក់ព័ន្ធគ្រឿងញៀនខុសច្បាប់ដោយគ្មានការលើកលែង ហើយការអនុវត្ដទណ្ឌកម្មខាងវិន័យនេះ មិនរារាំងដល់ចំណាត់ការព្រហ្មទណ្ឌឡើយ។ បទបញ្ជានេះ ធ្វើឡើងក្នុងពេលសម្ដេចអញ្ជើញជាអធិបតី ក្នុងកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤៕

ដកស្រង់ពី៖Sabay