Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនត្រឹមតែគាំទ្រពេញទំហឹង ខេម ថែមទាំងរំឮកបទចម្រៀងផ្សាភ្ជាប់ពីគ្រឿងញៀនទៀត

  • បោះពុម្ព

តារាចម្រៀងសំឡេងស្អក ខេម បានចេញមុខគាំទ្របទបញ្ជាម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចំពោះមន្ដ្រីរាជការពាក់ព័ន្ធករណីគ្រឿងញៀនត្រូវបណ្ដេញចេញពីក្របខណ្ឌមន្ដ្រីរាជការដោយពុំមានការលើកលែង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

និយាយដល់រឿងគ្រឿងញៀន ខេម ដែលជាសិល្បករលេចធ្លោរមួយរូបមានដើមកំណើតចេញពីខេត្ដកំពង់ឆ្នាំង ធ្លាប់ប្រឡូកក្នុងសង្គមយុវវ័យសប្បាយរីករាយ និងជូរចត់ផង។ លោកធ្លាប់ដើរតួ និងច្រៀងដោយផ្ទាល់នូវបទ "ជីវិតក្មេងពាល" ដែលនិពន្ធទំនុកច្រៀងដោយលោក ងួន សុបិន ទទួលបានគាំទ្រយ៉ាងខ្លាំងពីមហាជនកាលពីអំឡុងឆ្នាំ២០១៦។

៩ឆ្នាំក្រោយ ស្រាប់តែលោករំលឹកបទចម្រៀងនេះម្ដងទៀត ដោយភ្ជាប់ជាមួយសារដាស់តឿន និងបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលទាក់ទងនឹងបញ្ហាគ្រឿងញៀន។ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ខេម ក៏បានភ្ជាប់សារដាស់តឿនរឿងគ្រឿងញៀនដល់យុវវ័យកុំឲ្យភ្លើតភ្លើន ឬលង់ក្នុងល្បែងអបាយមុខនេះ ដោយបានភ្ជាប់ឈុតខ្លះក្នុងMV បទ "ជីវិតក្មេងពាល" ទៀតផង។បន្ថែមពីលើការបញ្ចេញមតិគាំទ្រហើយនោះ តារាចម្រៀង ខេម ក៏បានរំឮកបទចម្រៀងចាស់របស់ខ្លួន ចំណងជើងថា «ជីវិតក្មេងពាល» ឆ្លុះបញ្ចាំងពីតថភាពពិតរបស់ក្រុមគ្រួសារមួយដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារគ្រឿងញៀន។ ខេម បានឡើងថា

"សូមបងប្អូនកុំមើលស្រាលគ្រឿងញៀនឱ្យសោះ យើងខ្ញុំទាំងអស់គ្នាជាតារាចម្រៀងសូមផ្តល់សារជូនពុកម៉ែបងប្អូនទាំងអស់គ្នា ជៀសឱ្យឆ្ងាយពីគ្រឿងញៀន គ្រឿងញៀនបានបំផ្លាញសង្គមជាតិរបស់យើង គ្រឿងញៀនបំផ្លាញគ្រួសាររបស់យើង បំផ្លាញអ្នកស្រុក អ្នកភូមិរបស់យើង និងសង្គមរបស់យើងផងដែរ សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន៕

ដកស្រង់ពី៖Sabay