Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេខ្លាកូនខ្លា! ដើម្បីធ្វើចម្រៀង«ដូចមេ»មួយបទបាន មេសា រំខាន វណ្ណដា មិនចេះតិចឆ្នាំ

  • បោះពុម្ព

ផ្អើលពេញបណ្ដាញ FACE BOOK បន្ទាប់ពីកំលោះសង្ហារ មេសា ដែលត្រូវបានគេស្គាល់ថាជាជំនិតរបស់តារារ៉េបល្បីឈ្មោះ វណ្ដដា បានបញ្ចេញស្នាដៃរបស់ខ្លួនជាលើកដំបូងក្នុងវិស័យចម្រៀងរ៉េប តាមរយៈចម្រៀងមួយបទ មានចំណងជើងថា «ដូចមេ»។

កាលពីយប់ថ្ងៃទី ២២ ម្សិលមិញនេះ វណ្ណដា បានទម្លាក់បទចម្រៀងមួយបទ ដែលលើកនេះមិនមែនមកតែម្នាក់ឯងនោះទេ គឺមកជាមួយ មេសា ដែលមានមនុស្សមិនតិចអ្នកទេ ធ្លាប់ពោលថាអ្នកទាំងពីរមានមុខមាត់កម្ពស់ ស្រដៀងគ្នាខ្លាំងដូចបងប្អូនបង្កើត ហើយបើនិយាយពីសមត្ថភាពក្នុងការរ៉េប បង្ហើរសំនៀងរបស់ មេសា ក៏មិនធម្មតាប៉ុន្មានដែរ អាចថាសុទ្ធតែជាធនធានល្អៗក្នុងវិស័យរ៉េប។ បើតាមឱ្យដឹងពីគណនី FACEBOOK របស់ វណ្ណដា «ដូចមេ» ដោយរ៉េបដោយ មេសា និងវណ្ណដា នេះ គឺចំណាយពេលធ្វើជាមួយគ្នារយៈពេលជិត៤ឆ្នាំ ទើបអាចបញ្ចេញជាផ្លូវការ។

វណ្ណដា៖ «អាជើងល្អនេះ មួយបទរវល់មួយវាជិត៤ឆ្នាំទម្រាំវៃចេញបាន»។ បើយើងក្រឡេកមកផ្ដោតអារម្មណ៍ទៅលើបទ«ដូចមេ»នេះ មេសា បានបង្ហាញឱ្យអ្នកគាំទ្រឃើញថា ថ្វីត្បិតជាលើកដំបូងរបស់ខ្លួនតែ សមត្ថភាព ទេពកោសល្យ បង្ហាញឱ្យឃើញច្បាស់ថា មិនធម្មតានោះទេ។ បញ្ជាក់ផងដែរថា មេសា ដែលភាគច្រើនមហាជនតែងឃើញកំលោះរូបនេះ នៅគៀកកើយក្បែរ វណ្ណដា រហូតមកនោះ មេសា គឺជា Assistant ផ្ទាល់ខ្លួនរបស់ វណ្ណដា។ មួយវិញទៀតបើ ប៉ារូ បើកក្បាលនៃបទ «ដូចមេ» បង្ហាញឱ្យដឹងថា មេសា បញ្ចេញស្នាដៃជាលើកដំបូងនេះ ក៏មានការជុំរុញដ៏ធំពី វណ្ណដា ផងដែរ៕

ដកស្រង់ពី៖Sabay