Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មកស្គាល់ ច្បាស់ស្នាដៃប្រលោមលោក លាក់មុខជាមួយស្លាបប៉ាក់កានាម «មនុស្សខ្មៅ»

  • បោះពុម្ព

«មនុស្សខ្មៅ», «នាងសាខន», «អ្នកជាមនុស្សដ៏អស្ចារ្យបំផុត», «បើអ្នកក្រហើយ» និង «ឪពុកខ្ញុំជាវីរបុរស» ជាប្រលោមលោកដែលទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកអាន ពិសេសផ្អែកលើការបញ្ចូលសារលើកទឹកចិត្ត។

បុគ្គលតែម្នាក់គត់ដែលនៅពីក្រោយប្រលោមលោកទាំងនេះ គឺលោក ធឿន សុធា (មនុស្សខ្មៅ)។ អ្នកនិពន្ធដែលមានដើមកំណើតចេញពីគ្រួសារអ្នកចម្ការរូបនេះ មាននិស្ស័យខ្ពស់ជាមួយនឹងការអាន បូកជាមួយនឹងភាពវៃឆ្លាតក្នុងការតាក់តែងពាក្យពេចន៍ និងចំណេះដឹងដែលបានរៀនចេះដឹងមកជាមួយនឹងគ្រប់យ៉ាងដែលកើតឡើងជុំវិញខ្លួន ក៏បណ្ដាលឲ្យលោកបង្កើតជាសំណេរប្រលោមលោកបែបលើកទឹកចិត្ត ចារនូវសារអប់រំផ្លូវចិត្តយ៉ាងចាក់ដោតចំពោះប្រិយមិត្តអ្នកអាន។

ធឿន សុធា ក៏បានទទួលឱកាសការងារដំបូងនៅឆ្នាំ ២០០៨ នៅក្រុមហ៊ុនឯកជនមួយកន្លែង ទាំងដែលពេលនោះលោកកំពុងសិក្សាថ្នាក់បរិញ្ញាបត្រកុំព្យូទ័រ។ បំពេញការងារអស់រយៈពេលជាង ១២ ឆ្នាំ លោកត្រូវបានក្រុមហ៊ុន ដំឡើងតួនាទីជាបន្តបន្ទាប់ តាំងពីមន្រី្តកម្រិតទាបហូតក្លាយទៅជាប្រធាននាយកដ្ឋាន អាស្រ័យលើការខិតខំប្រឹងប្រែងមិនរួញរា ប៉ុន្តេក្រោយមកខ្ញុំបានបញ្ចប់អាជីពជាអ្នកធ្វើការនៅដើមឆ្នាំ ២០២០។

ដោយសារចិត្តស្រឡាញ់ និងចង់បានឯករាជ្យភាពក្នុងវិស័យការងារ បន្ថែមនឹងការចង់ដើរតាមក្តីស្រមៃ ចង់ដោះស្រាយបញ្ហាមនុស្សទូទៅ ក៏ដូចជាចង់ចែករំលែកអ្វីដែលខ្លួនបានឆ្លងកាត់ លោកក៏បានចេញរកស៊ីនៅដើមឆ្នាំ២០២០ ហើយក៏ចាប់ផ្តើមសរសេរសៀវភៅ ដែលមានដូចជា៖ សៀវភៅ «មនុស្សខ្មៅ» បានចេញផ្សាយនៅខែមករា ឆ្នាំ២០២១សៀវភៅ «នាងសាខន» ចេញផ្សាយនៅខែកក្កដា ឆ្នាំ២០២១ សៀវភៅ «អ្នកជាមនុស្សដ៏អស្ចារ្យបំផុត» បានចេញផ្សាយនៅខែមករា ឆ្នាំ២០២២ សៀវភៅ «បើអ្នកក្រហើយ» ចេញផ្សាយនៅខែមិថុនា ឆ្នាំ២០២២ សៀវភៅ «ឪពុកខ្ញុំជាវីរបុរស» បានចេញផ្សាយនៅខែកុម្ភៈ ឆ្នាំ២០២៣ សៀវភៅ «ព្រោះតែម៉ែក្រ» ចេញផ្សាយផ្លូវការនៅខែមិថុនា ឆ្នាំ២០២៣ សៀវភៅ «បំផុសគំនិត គិតឱ្យជ្រៅទៅឱ្យដល់!» ដែលកំពុងបើកកក់ និងចេញផ្សាយជាផ្លូវការនៅដើមខែមីនា ឆ្នាំ២០២៤នេះ បន្តបន្ទាប់ ដើម្បីចូលរួមលើកកម្ពស់ការអាន និងវិស័យតែងនិពន្ធនៅប្រទេសកម្ពុជា។ ជាក់ស្ដែងសម្រាប់រឿងរបស់ មនុស្សខ្មៅ ទាំងអស់ក៏នឹងមាននៅលើ App កម្សាន្ត SabayOne ក្នុងពេលឆាប់ ដែលផ្ដល់នូវភាពងាយស្រួលមួយកម្រិតដល់ប្រិយមិត្តអ្នកស្នេហាវិស័យអានទាំងឡាយ៕

ដកស្រង់ពី៖Sabay