Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បន្ទាប់ពី​ឡាន​អគ្គិសនី bZ4X! ឥឡូវ Toyota ប្រកាស​នាំចូលផ្តាច់មុខរថយន្ត Lexus ៨ម៉ូឌែល​ទៀត​មកកម្ពុជា

  • បោះពុម្ព

ក្រុមហ៊ុន Toyota ប្រចាំនៅកម្ពុជា បានប្រកាសនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ថា ក្រសួងពាណិជ្ជកម្មបានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើយានយន្ត និងគ្រឿងបន្លាស់ម៉ាក Lexus LM350h, Lexus LX600, Lexus NX350, Lexus RX500h, Lexus NX250, Lexus LS500, Lexus RX350 និង Lexus ES350 ក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុននេះបានបញ្ជាក់ថា ខ្លួនគឺជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិពីក្រុមហ៊ុន Toyota Jidosha Kabushiki Kaisha (Toyota Motor Corporation) ប្រទេសជប៉ុន។ គួររំលឹកថា កាលពីដើមខែកុម្ភៈនេះ ក្រុមហ៊ុន Toyota ក៏បានបង្ហើបឱ្យដឹងដែរថា នឹងគ្រោងនាំយករថយន្ត ៤ម៉ូឌែលដែលមិនប៉ះពាល់បរិស្ថានចូលមកកម្ពុជា ដូចជា រថយន្តអគ្គិសនី bZ4X, រថយន្តអ៊ីដ្រូសែន Mirai, រថយន្ត Plug-in Hybrid គឺ Toyota Prius និង Corolla Cross ដែលជាប្រភេទ Hybrid៕

ដកស្រង់ពី៖Sabay