Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

BYD ប្រកាសគម្រោងវិនិយោគលើការផលិតថ្មអគ្គិសនី សម្រាប់វិស័យទោចក្រយានយន្ត

  • បោះពុម្ព

(បរទែស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD បានប្រកាសថា ខ្លួនមានគម្រោងអភិវឌ្ឍន៍ការផលិតថ្មសម្រាប់ប្រើប្រាស់ក្នុងវិស័យទោចក្រយានយន្តអគ្គិសនី ខណៈកន្លងទៅក្រុមហ៊ុននេះ ត្រូវបានគេស្គាល់ជាចម្បងសម្រាប់ការផលិតថ្មអគ្គិសនី សម្រាប់ប្រើនៅក្នុងរថយន្តអគ្គិសនី និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ ប៉ុណ្ណោះ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Car News China។ BYD ត្រូវបានគេដឹងថា ជាក្រុមហ៊ុនផលិតថ្មរថយន្តអគ្គិសនីលំដាប់លេខ២លើពិភពលោកបន្ទាប់ពី Tesla ដោយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះ បានកាន់កាប់ចំណែកទីផ្សារថ្មអគ្គិសនីប្រមាណ ១៥.៨% ក្នុងឆ្នាំ២០២៣ ហើយពេលនេះស្រាប់តែមានគម្រោងពង្រីកសមត្ថភាពបន្ថែមទៀត តាមរយៈគម្រោងផលិតថ្មអគ្គិសនីសម្រាប់ប្រើក្នុងវិស័យទោចក្រយានយន្ត ត្បិតកន្លងផលិតផលរបស់ក្រុមហ៊ុននេះ ដែលបម្រើសម្រាប់ម៉ូតូអគ្គិសនី កង់អគ្គិសនី និងប្រភេទទោចក្រយានយន្តកង់ពីរផ្សេងទៀត គឺមិនត្រូវបានប្រើប្រាស់នោះទេ។

FinDreams ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BYD បានបង្ហោះសារនាពេលថ្មីៗនេះ នៅលើគណនី WeChat របស់ខ្លួនថា «ក្រុមហ៊ុននឹងផលិតថ្មដែលមានសុវត្ថិភាព និងអាចទុកចិត្តបាន សម្រាប់ទីផ្សារទោចក្រយានយន្ត (Two-wheeler)។ ក្រុមហ៊ុន នឹងសហការជាមួយភាគីទីបីផ្សេងៗ ដើម្បីបង្កើតថ្មដែលអាចប្រើ សម្រាប់ផលិតផលក្នុងផ្ទះរបស់ពួកគេបាន»។

ដោយក្រុមហ៊ុនបានប្រកាសថា «បេសកកម្មរបស់យើង គឺអនុញ្ញាតឱ្យមនុស្សប្រើថ្មអគ្គិសនីដោយគ្មានការព្រួយបារម្ភ»។ រំលឹកពីប្រវត្តរបស់ BYD ក្នុងវិស័យម៉ូតូអគ្គិសនី គឺត្រូវបានគេដឹងថា កាលខែកក្កដា ឆ្នាំ២០២៣ ក្រុមហ៊ុននេះបានផលិតរថយយន្តអគ្គិសនីដ៏មានសក្តានុពលមួយនេះ បានចុះកិច្ចព្រមព្រាងជាមួយក្រុមហ៊ុន Scorpio Electric របស់ប្រទេសសឹង្ហបុរី ដើម្បីដំឡើងម៉ូតូអគ្គិសនីដំបូងម៉ាក X1 របស់ពួកគេនៅទីក្រុង Shenzhen សម្រាប់ទីផ្សារប្រទេសចិន។

តែយ៉ាងណា ម៉ូតូម៉ាក X1 នេះ ទោះផលិតដោយ BYD ក៏ដោយ ប៉ុន្តែមិនបានបំពាក់ថ្មរបស់ BYD នោះទេ ផ្ទុយទៅវិញវាបានប្រើកញ្ចប់របស់ Samsung។ គួរជម្រាបថា ពាក់ព័ន្ធនឹងគម្រោងនេះ BYD បាននឹងកំពុងពិភាក្សាជាមួយដៃគូសហការរបស់ខ្លួន ក្នុងការប្រើប្រាស់ថ្មរបស់ក្រុមហ៊ុន សម្រាប់ផលិតផលនាពេលអនាគត។ នេះបើតាមការបង្ហើបឲ្យដឹងពីក្រុមហ៊ុន Scorpio Electric នៅក្នុងកម្មវិធី Businesstimes៕

ដកស្រង់ពី៖Fresh New