Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទើបបង្ហើបថាចង់ Comeback ថ្មីៗ ស្រាប់តែធ្លាយដំណឹងថា រ៉េត ស្រីនាថ ចែកផ្លូវគ្នាជាមួយគូដណ្តឹង

  • បោះពុម្ព

បវរកញ្ញារាងតូចច្រឡឹង រ៉េត ស្រីនាថ បានធ្វើឱ្យអ្នកគាំទ្រ និងអ្នកស្នេហាវិស័យបវរកញ្ញារំភើប ហើយរំជួលចិត្តជាខ្លាំង ពេលឃើញនាងបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការថា « Should I come back in beauty pageant field? គួរ comeback អត់?»

ដែលនេះជាអ្វីដែលហ្វេនៗចង់ឃើញជាទីបំផុត ព្រោះថា ស្រីនាថ ជាបវរកញ្ញាលេចធ្លោមួយរូប ពិសេសគឺ ចំណេះដឹង និងការប្រើប្រាស់ភាសាអង់គ្លេសរបស់នាង។ គ្រាន់តែបង្ហើបបែបនេះភ្លាម បណ្តាអ្នកគាំទ្របាននាំគ្នាចូលទៅ Comment បង្ហាញពីការគាំទ្របវរកញ្ញាពេញដោយសមត្ថភាពនេះ ថែមទាំងបានលើកយកកម្មវិធីបវរកញ្ញាមួយចំនួនដែលពួកគេគិតថា ស័ក្កសមសម្រាប់បវរកញ្ញារូបនេះមកប្រាប់នាងថែមទៀតផង។

យ៉ាងណាមិញ មកទល់ពេលនេះគេពុំទាន់ឃើញ កញ្ញា រ៉េត ស្រីនាថ ប្រកាសចូលរួមប្រកួតកម្មវិធីណាមួយនៅឡើយទេ បែរជាធ្លាយដំណឹងថា នាងទើបចែកផ្លូវគ្នាជាមួយគូដណ្តឹងជនជាតិបរទេសទៅវិញ។ ក្នុងនោះផងដែរ សារព័ត៌មានសិល្បៈក្នុងស្រុកមួយបានចុះផ្សាយថា ស្រីនាថ និងគូដណ្តឹង បានចែកផ្លូវគ្នាប្រមាណជាង ១ សប្តាហ៍មកហើយ ដោយហេតុថា រស់នៅមិនចុះសម្រុងគ្នា និងហេតុផលផ្សេងៗជាច្រើនទៀត។

ពាក់ព័ន្ធរឿងនេះដែរ ប្រភពជិតស្និទ្ធជាមួយ Miss Cosmoworld Cambodia 2023 បានបញ្ជាក់ថា ជាការពិត ប៉ុន្តែហេតុផលយ៉ាងណានោះ ទាល់តែសាម៉ីខ្លួននាងទើបអាចបញ្ជាក់បាន។សូមជម្រាបថា មកទល់ពេលនេះ ប្អូនស្រីបង្កើតរបស់បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២០ រ៉េត សារីតា មិនទាន់បានចេញមុខបញ្ជាក់ពីរឿងបែកបាក់គូដណ្តឹងខាងលើនេះនៅឡើយទេ មានតែរង់ចាំការ update ពីបវរកញ្ញារូបស្រស់នេះទាំងអស់គ្នា!

ដកស្រង់ពី៖Sabay