Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយដឹងខ្លួនឡើងវិញ Ahreum ឮដំណឹងថា គូដណ្តឹងជំរិតទារប្រាក់ពីអ្នកគាំទ្រ

  • បោះពុម្ព

យោងតាមរបាយការណ៍ នៅក្នុងថ្ងៃទី ២៨ ខែមីនា Ahreum អតីតសមាជិកក្រុម T-ara បានដឹងខ្លួនឡើងវិញហើយបន្ទាប់ពីសន្លប់ដោយសារតែការប៉ុនប៉ងធ្វើអត្តឃាត។ ប៉ុន្តែនាងបែរជាទទួលដំណឹងថា គូដណ្ដឹងដែលប្រុងនឹងរៀបការ បែររងការចោទប្រកាន់ថាជំរិតទារប្រាក់ពីអ្នកគាំទ្រទៅវិញ។

ថ្វីបើយ៉ាងនេះក្ដី អតីតតារាចម្រៀងរូបនេះបានបញ្ចេញមតិខាងក្រោមលើវីដេអូបង្ហោះដោយ YouTuber ល្បីឈ្មោះ Lee Jin Ho ដោយសរសេរថា “ខ្ញុំចាប់ផ្ដើមប្ដឹងពីការរំលោភបំពានលើកុមារ វាគួរឲ្យចាប់អារម្មណ៍ណាស់ ដែលនេះជារឿងដំបូងដែលខ្ញុំឃើញពេលដឹងខ្លួនឡើងវិញ ខ្ញុំនឹងប្តឹង អ្នកផ្សព្វផ្សាយព័ត៌មានមិនពិត”។ នៅក្នុងវីដេអូ Lee Jin Ho អះអាងថា គូដណ្តឹងរបស់ Ahreum ប៉ុនប៉ងជំរិតទារប្រាក់ពីមហាជន និងអ្នកគាំទ្ររបស់នាង។

ទោះបីជា Ahreum ធ្លាប់បានអះអាងថា នាងត្រូវបានជនបោកប្រាស់លួចចូលក៏ដោយ ក៏ Lee Jin Ho បានចោទប្រកាន់ថា គូដណ្តឹងរបស់ Ahreum បានប្រាប់អ្នកតាមដានរបស់ពួកគេថា ពួកគេត្រូវការប្រាក់សម្រាប់ការវះកាត់ ខណៈដែលនាងមានផ្ទៃពោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ YouTuber បានចោទប្រកាន់បន្ថែមទៀតថា គូដណ្តឹងរបស់ Ahreum បានសារភាពថាបានសុំលុយអ្នកគាំទ្រពិតមែន។

ដូចដែលបានរាយការណ៍ពីមុន Ahreum បានចែករំលែកព័ត៌មានលម្អិតនៃការរំលោភបំពានដែលនាងនិងកូនរបស់នាងបានរងទុក្ខនៅក្នុងដៃរបស់អតីតស្វាមី ដើម្បីចោទប្រកាន់ថាប៉ុនប៉ងយកជីវិតរបស់នាងនៅថ្ងៃណាមួយ។ ប៉ុន្តែយ៉ាងណាក៏ដោយ នាពេលនេះគ្រាន់តែជាព័ត៌មានពី YouTuber ម្នាក់ប៉ុណ្ណោះ។ ចំពោះរឿងរ៉ាបពិតប្រាកដនឹងទៅជាយ៉ាងណាបន្តទស្សនិកជនមានតែរង់ចាំតាមដានបន្តតែប៉ុណ្ណោះ។

សូមជម្រាបជូនថា កាលពីថ្ងៃទី ២៧ ខែមីនា នេះ មានសេចក្តីរាយការណ៍ថា Ahreum អតីតសមាជិកក្រុមចម្រៀងស្រី T-ara ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីនាងបានប៉ុនប៉ងធ្វើអត្តឃាតកាលពីព្រឹកព្រលឹម ព្រមទាំងបង្ហោះនូវស្ទូរី លាក្រុមគ្រួសារនិងអ្នកគាំទ្ររបស់នាង។ ក្រោយដឹងខ្លួនមកវិញនៅថ្ងៃនេះ នាងស្រាប់តែទទួលដំណឹងមិនល្អ ទាក់ទងនឹងគូដណ្ដឹងដែលរងការចោទប្រកាន់ជំរិតទារប្រាក់ពីហ្វេនទៅវិញ៕

ដកស្រង់ពី៖Sabay