Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភរិយា កែវ វាសនា ទម្លាយអាថ៌កំបាំងរឿងជីវិតគ្រួសារក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ ៩ឆ្នាំ

  • បោះពុម្ព

នៅក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ៩ឆ្នាំ ស្រាប់តែភរិយាតារាចម្រៀងលោក កែវ វាសនា បានទម្លាយនូវរឿងរ៉ាវមួយចំនួនដែលបានឆ្លងកាត់ គឺមានទាំងលំបាក និងប្រវត្តិតស៊ូផ្សេងៗជាដើម។

មិនតែប៉ុណ្ណោះ នាងក៏បានលើកឡើងពីអាថ៌កំបាំងរឿងជីវិតគ្រួសារផងដែរ។ ភរិយាតារាចម្រៀងលោក កែវ វាសនា បានរៀបរាប់ខ្លឹមសារភ្ជាប់ការដូររថយន្តសេរីទំនើបថ្ងៃខួបអាពាហ៍ពិពាហ៍ដូច្នេះថា ស្វាគមន៍សមាជិកថ្មីមកដល់មុនថ្ងៃកំណត់ Bra bus 900 ការដូរ Birthday និង Anniversary ការបាន ៩ឆ្នាំ (ស្គាល់គ្នាបាន ១៧ឆ្នាំ) ផុសនេះមិនមែនចង់ផុសអួតអីទេ(មិនមែនចំណូលចិត្ត) ព្រោះទិញឡានជិះរាល់ដងសឹងមិនដែលផុសផងហើយទិញអី្វផ្សេងៗអស់ច្រើនជាងនឹងក៏សុំបែបស្ងាត់ៗដែរ(ទិញឡានអាគុយឲ្យកូនបានផុស) តែលើកនេះសុំប្តីផុសចង់ទុករូបភាពល្អៗថតជាមួយគ្រួសារដ៏កក់ក្តៅមួយនេះទុកជាអនុស្សាវរីយ៍អរគុណប្តីដែលតាមចិត្តប្រពន្ធគ្រប់យ៉ាង។

អ្នកនាង លីម សុគ្ធធារី បានបន្តថា «អរគុណខ្លួនឯងដែលមិនដែលមានសត្រូវ ឬក៏ចេះឈ្លោះគ្នាជាមួយអ្នកណាហើយអ្វីដែលជាចរឹតពិតរបស់ពួកខ្ញុំគឺមិនថាការរកស៊ី ឬការរាប់អានគឺថាមិនដែលខ្វល់ ច្រណែន ឬឈ្នានីសអ្នកណាទោះគេជោគជ័យ ឬមានជាងខ្ញុំក៏ដោយ ព្រោះខ្ញុំចេះស្គាល់ពាក្យថាគ្រប់គ្រាន់អ៊ីចឹងហើយបានជីវិតខ្ញុំរស់នៅរាល់ថ្ងៃនេះមានអារម្មណ៍ថារស់នៅបែបសាមញ្ញ មានន័យ កក់ក្តៅ ក្តីសុខ អរគុណភាពស្មោះត្រង់ ការស្រលាញ់ដែលប្តីផ្តល់ឲ្យប្រពន្ធ- កូនកាន់ដៃប្រពន្ធរយៈពេល ១៧ឆ្នាំមកនេះយ៉ាងរឹងមាំជ»។

អ្នកនាងនិយាយទៀតថា គ្រប់មុខរបររបស់យើង ៣-៤ មុខតែងតែមានវត្តមានប្តីជួយពីក្រោយ ការរកស៊ីមានខាត មានចំណេញ ក៏យើងមិនដែលបន្ទោសគ្នាដែរ ចុងក្រោយពិសសេសបំផុតអរគុណកូនៗដែលចូលមកបំពេញពាក្យថាគ្រួរសារឲ្យប៉ាប៉ា ម៉ាមី រឹតតែស្គាល់ពាក្យថាសុភមង្គលកក់ក្តៅ ក្តីសុខបំផុត។ ភរិយាលោក កែវ វាសនា គឺអ្នកនាង លីម សុគ្ធធារី បានបន្ថែមថា តរទៅមុខសូមឲ្យគ្រួរសារយើងមានសុភមង្គលជារៀងរហូតមុខរបរប្រចាំត្រកូលយើងកាន់តែរឹងមាំ ផ្ទះ ដី អាគារ ជួល ជាពិសេសធ្វើអាគារជួលបន្ថែមឲ្យកាន់តែច្រើនរឹងមាំតកូន តចៅ។សូមជម្រាបថា តារាចម្រៀងលោក កែវ វាសនា ពេលនេះកំពុងតែសាងសុភមង្គលស្នេហាជាមួយភរិយារូបស្រស់ដោយទទួលបានចំណងដៃអាពាហ៍ពិពាហ៍កូនប្រុស-ស្រីចំនួន ២នាក់ដ៏ស្រស់ស្អាត៕

ដកស្រង់ពី៖Sabay