បណ្តាញសង្គម

លេច​រាង iPhone 7 បំពាក់​កញ្ចក់ Super AMOLED និង​មាន​មុខងារ​ការ​ពារ​ជ្រាប​ទឹក

Phone 7 ដែលនឹងប្រកាស នៅប៉ុន្មានខែខាងមុខ ល្បីថាបំពាក់កញ្ចក់ប្រភេទ Super AMOLED និងបច្ចេកវិទ្យាថ្មី និងទំនើបៗ មិនធ្លាប់មានលើ iPhone បច្ចុប្បន្ន។

វិបសាយចិន មួយឈ្មោះ MyDrivers បានបង្ហោះរូប Render iPhone 7 ដោយបានបង្ហាញ ពីលក្ខណៈពិសេសៗ របស់ iPhone ជំនាន់ក្រោយនេះ មានដូចជា កញ្ចក់ Super AMOLED, សំបកក្រោយ ប្រភេទសេរ៉ាមិច, បច្ចេកវិទ្យា 3D Touch, ប៊ូតុង Home បំពាក់ Touch ID លឿនជាងមុន។ កាន់តែពិសេស iPhone ជំនាន់ក្រោយនេះនឹង បំពាក់ដោយមុខងារ ការពារការជ្រាបទឹក និងរន្ធ USB អាចបញ្ចូលថ្ម បានលឿន។

ក្រៅពីលក្ខណៈពិសេស លេចធ្លោទាំង ប៉ុន្មាននេះ រូប Render ក៏បាន បង្ហាញថា iPhone 7 នឹងត្រូវស្រោបដោយ សំបកលោហៈ ប្រភេទថ្មីខុសពី iPhone បច្ចុប្បន្ន តែអ្វីដែលភ្ញាក់ផ្អើលនោះ គឺ iPhone ស៊េរីក្រោយនេះពុំមានរន្ធដោត កាសនោះទេ។ យ៉ាងណាមិញ អ្វីដែលលេចឮ នេះគ្រាន់តែជាតម្រុយខ្លះៗ សម្រាប់ iPhone 7 ប៉ុណ្ណោះ ដែលមិនទាន់មាន ប្រភពណាមួយហ៊ានធានា ថារូបរាងនិងមុខងារ ពិតប្រាកដរបស់ iPhone 7 ផ្លូវការដូចពាក្យចចាម អារ៉ាមនេះឬ យ៉ាងណាទេ តែបើតាមមហិច្ចតារបស់ Apple គឺមិនដែលធ្វើឱ្យ អ្នកគាំទ្រខ្លួន ខកចិត្តឡើយ៕

ដកស្រង់ពី៖ Sabay