បណ្តាញសង្គម

Kyocera ទូរសព្ទ​ដែល​សាក​ថ្ម​ដោយ​​ពន្លឺព្រះ​អាទិត្យ​

បច្ចុប្បន្ននេះស្មាតហ្វូន ជាឧបករណ៍ដែលអ្នក រាល់គ្នាមិន អាចខ្វះបាន ប៉ុន្តែវាតែងតែផ្ដល់ឲ្យ អ្នកនៅបញ្ហាមួយ ដែលមិនអាច ជៀសរួចគឺ ប្រើឆាប់អស់ថ្ម។

ដូចនេះហើយបានជា ក្រុមហ៊ុនបច្ចេកវិទ្យា មួយរបស់ប្រទេសជប៉ុនឈ្មោះ Kyocera បានបង្កើតនូវស្មាតហ្វូន មួយប្រភេទដែល ប្រើមិនចេះអស់ថ្ម។ ដោយស្មាតហ្វូន ប្រភេទនេះវាត្រូវ បានគេផលិតឡើងដោយកញ្ចក់របស់វា អាចមានសមត្ថភាពទាញ យកថាមពលអគ្គិសនីពី ព្រះអាទិត្យយកមកប្រើប្រាស់ ។ ជាមួយគ្នានេះដែរស្មាតហ្វូន Kyocera មានអេក្រង់ទំហំ ៥អ៊ីញ លើសពីនេះសម្រាប់ ការបញ្ចូលថាមពលវាអាច ប្រើប្រាស់(និយាយ) បាន១នាទីក្រោយ ពេលទាញថាមពលអគ្គិសនី ពីព្រះអាទិត្យក្នុងពេល ៣នាទី

ទោះជាយ៉ាងណា ចំពោះលក្ខណៈលម្អិត ដទៃទៀតក៏ដូចជា តម្លៃរបស់ ស្មាតហ្វូនប្រភេទនេះ មិនទាន់ត្រូវបានក្រុមហ៊ុន ប្រកាសឲ្យដឹងនៅឡើយ ទេ។ គូសបញ្ជាក់ផងដែរថា Kyocera ជាក្រុមហ៊ុនឈានមុខមួយក្នុងប្រទេស ជប៉ុនដែលផលិតផល របស់ពួកគេតែងតែ ទទួលបានការគាំទ្រ យ៉ាងច្រើនសម្រាប់ ទីផ្សារក្នុងស្រុកផងដែរ៕

ដកស្រង់ពី៖ Sabay