Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាដាត មរតក ម្ចាស់​ម្កុដ Miss University 2016

  • បោះពុម្ព

ក្រោយឆ្លងកាត់ ការជម្រុះតាម បណ្ដារាជធានី ខេត្តរួចមក ថ្ងៃសៅរ៍សប្ដាហ៍មុន Miss University 2016បានរកឃើញ ម្ចាស់ជយលាភីលេខ ១ដល់លេខ ៣ គឺបានទៅលើបេក្ខជន មកពីសាកល វិទ្យាល័យ នៅភ្នំពេញទាំងអស់។

ម្ចាស់ម្កុដ  Miss University 2016  បានទៅលើកញ្ញា បាដាត មរតក  មកពីសាកលវិទ្យាល័យ មេគង្គកម្ពុជា។ ចំណែកចំណាត់ ថ្នាក់លេខ ២ បានទៅលើកញ្ញា ហេង សុទ្ធនិស័្សយ មកពីសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ និងលេខ ៣ ធ្លាក់ទៅលើបេក្ខនារី ប្រចាំសាកលវិទ្យាល័យវេសស្ទើន ស៊ុំវីរៈ ណាវិន។

ឆ្លងកាត់វគ្គសំនួរ ចម្លើយ និងបង្ហាញសមត្ថភាព ផ្សេងៗរយៈពេល ជាង៣ម៉ោងរួចមក ទើបគណៈកម្មការទាំង ៧ រូបសម្រេចជ្រើសរើស យកបេក្ខនារីទាំង៣។ មិនត្រឹមតែ ប៉ុណ្ណោះនៅមាន  Miss ជាច្រើនទៀតដូចជា កញ្ញាឯកញញឹមស្រស់ បានទៅលើកញ្ញា ស៊ីណា ខេម៉ា កញ្ញាប្រជាប្រិយ យ៉ា លក្ខ័ និងមាន Miss ផ្នែកថតរូប ស្អាតជាងគេ រាងស្អាតជាងគេ និងអាកប្បកិរិយា ល្អជាដើម។

ម្ចាស់ជយលាភីលេខ ១ ទទួលបានឱកាសប្រកួត នៅក្រៅប្រទេសតំណាងឲ្យ  Rohto-Mentholatum (Cambodia) Co., Ltd និងក្លាយជាតារា បង្ហាញម៉ូដប្រចាំ SUN Super Model Cambodia អមដោយ ទឹកប្រាក់ ៤ ០០០ ០០០ រៀល ។ លេខ ២ ទទួលបាន ៣ ០០០ ០០០ រៀល និងលេខ ៣ បាន   ២ ០០០ ០០០ រៀល និងរង្វាន់ដទៃ ទៀតជាច្រើន៕

ដកស្រង់ពី៖ Sabay