Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផលិត​ផល​បី​ទៀត​របស់​ Apple ចុះ​ក្នុង​បញ្ជី​ផលិតផល​ហួស​សម័យ

  • បោះពុម្ព

ក្រុមហ៊ុន Apple បានអាប់ដេតបញ្ជី ផលិតផលហួសសម័យ របស់ខ្លួនដោយបាន បញ្ចូលនូវផលិតផល ចំនួនបីប្រភេទទៀត។

 

 

ផលិតផលទាំងបី ប្រភេទនោះរួមមាន MacBook Pro (អេក្រង់១៥អ៊ីញ, ផលិតពាក់កណ្ដាលឆ្នាំ ២០១០), MacBook Pro (អេក្រង់១៧អ៊ីញ, ផលិតពាក់កណ្ដាលឆ្នាំ ២០១០) និងបន្ទះ Server Xserve (ផលិតដើមឆ្នាំ២០០៩)។

 

សម្រាប់នៅក្នុង សហរដ្ឋអាមេរិក និងប្រទេសតួកគី ផលិតផលទាំងនេះ ត្រូវបានចាត់ទុកជា ផលិតផលចំណាស់ ហើយនៅក្នុងបណ្ដា ប្រទេសដទៃទៀតជុំវិញពិភពលោកត្រូវ បានចាត់ទុកជា ផលិតផលហួសសម័យ។

 

គួរបញ្ជាក់ ថាផលិតផល Appleទាំងឡាយណាដែល ចុះក្នុងបញ្ជីផលិតផល ហួសសម័យ មានន័យថាក្រុមហ៊ុន បានបញ្ឈប់ទទួល ការជួសជុលទៅលើ ផលិតផលទាំងនោះ ទៀតហើយ ពោលបើសិនផលិតផលទាំងនោះ ខូចគឺមានតែទៅកាន់ ហាងជួសជុលក្នុង ស្រុក ឬជួសជុលដោយខ្លួនឯង៕

ដកស្រង់ពី៖ Sabay