Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Mazda CX-9 ស៊េរី​ថ្មី​​ស៊ីសាំង​តិច​ជាង​ Highlander ទៅ​ទៀត

  • បោះពុម្ព

កាលពីថ្មីៗ នេះក្រុមហ៊ុន Mazda បានប្រកាសពី តួលេខបរិមាណ ប្រើប្រាស់ប្រេងឥន្ធនៈ របស់រថយន្តម៉ូដែល CX-9 ដោយបង្ហាញឲ្យ ឃើញថាវាជារថយន្ត ដែលស៊ីសាំងតិច បំផុតក្នុងចំណោម ស៊េរីរថយន្តគ្រួសារ។

ដោយសារតែបាន ប្រើប្រាស់នូវ ម៉ាស៊ីនប្រភេទ SKYACTIV ដែលមានទម្ងន់ ស្រាលជាងមុន រួមទាំងប្រើម៉ូទ័រ ដើរដោយតួប៊ីន (turbochargedថែមទៀត នេះធ្វើឲ្យ រថយន្តនេះអាច សន្សំសំចៃប្រេង ឥន្ធនៈបានប្រសើរ ជាងស៊េរីមុន។ ចំពោះការបើកបរ ដោយប្រើប្រាស់កង់មុខ (front-wheel drive) ម៉ាស៊ីនរថយន្ត នេះបរបានចម្ងាយ ៩,៣៥គ.ម/លីត្រ លើការបើកបរក្នុងក្រុង និង ១១,៩គ.ម/លីត្រ សម្រាប់ការបើកក្រៅក្រុង។

តួលេខនេះ ធ្វើឲ្យរថយន្ត CX-9 ស៊េរី២០១៦ ស្ថិតលំដាប់កំពូល ដោយនៅពី លើរថយន្ត Toyota Highlander, Honda Pilot និង Nissan Pathfinder។ ចំពោះរថយន្ត Highlander ស៊េរី២០១៦ ប្រេង ឥន្ធនៈមួយលីត្របរ បានត្រឹមចម្ងាយ ៨,៥គ.មនៅក្នុងក្រុង និង ១០,៦៣គ.ម សម្រាប់ការបើកក្រៅក្រុង។ គួរបញ្ជាក់ថា ចំពោះការបើកបរ ដោយប្រើប្រាស់ កង់ទាំងបួន (all-wheel drive) វិញគឺប្រេង ឥន្ធនៈមួយ លីត្របរបានចម្ងាយ ៨,៩៣គ.ម នៅក្នុងទីក្រុង និងក្រៅក្រុងបរ បានចម្ងាយ ១១,៤៨គ.ម។

ប្រសិនបើប្រៀបធៀប នឹងស៊េរីមុនឃើញថា CX-9 ស៊េរីថ្មីនេះសន្សំ សំចៃប្រេងឥន្ធនៈ បានដល់ទៅ ៣២ភាគរយឯណោះ។ និយាយអំពីម៉ាស៊ីនរបស់ CX-9 ស៊េរី២០១៦វិញ គឺជាម៉ាស៊ីនប្រភេទ SKYACTIV មានស៊ីឡាំងចំនួនបួន ដែលមានទំហំ២,៥លីត្រ និងអាចបង្កើត កម្លាំងបាន ២៥០សេះ៕

ដកស្រង់ពី៖ Sabay