បណ្តាញសង្គម

ជា សុវណ្ណនរាហ៍ ប្រកាស​រក​ដៃគូ​ធ្វើ​ការងារ​សប្បុរស​ធម៌​ share on facebook

លោក ជា សុវណ្ណនរាហ៍ ថ្លែងមកកាន់ Sabay នាឧកាសបើក ក្រុងពាលីរឿង “៣០ថ្ងៃ” របស់ផលិតកម្ម មហាហង្សថា លោកមានគម្រោង ធ្វើការងារសប្បុរសធម៌ ដូច្នេះហើយពេលនេះ លោកស្វាគមន៍ សិល្បករ សិល្បការិនី ធ្វើជាដៃគូ។

“ខ្ញុំចង់ធ្វើជារឿងខ្ លីបែបអប់រំដែលមាន រយៈពេលប្រមាណ ៣០ទៅ៤០នាទី ហើយថវិកាដែលបាន មកពីការផលិតយើង នឹងបែងចែកទៅការងារ សប្បុរសធម៌” នរាហ៍ ថ្លែង។ លោកបន្តថា ពេលនេះលោកមិនទាន់រក ក្រុមផលិតបាននោះទេ ដូច្នេះហើយលោកស្វាគមន៍ គ្រប់សិល្បករ សិល្បការិនី ក៏ដូចជាក្រុមផលិតផ្សេងៗ ដែលមានចំណាប់ អារម្មណ៍លើការងារ សប្បុរសធម៌ដើម្បី ចូលរួមក្នុងការផលិតនេះផងដែរ។

នេះជាលើកទីមួយ ហើយសម្រាប់លោក សុវណ្ណនរាហ៍ ក្នុងគម្រោងផលិតរឿងខ្លី ដើម្បីរកកម្រៃជួយ កុមារកំព្រាដែល ពុំមានលទ្ធភាពផ្គត់ផ្គង់ ចំណីអាហារ ដោយខ្លួនឯង។ ប៉ុន្តែអាចទៅរួច ឬយ៉ាងណា លោកបាន ចាំមើលសិន ព្រោះលោកត្រូវការបំផុត គឺដៃគូសហការ។ ជា សុវណ្ណនរាហ៍ ជាតារាសម្ដែង ល្បីឈ្មោះមួយរូប ក្នុងនោះ លោកបានចូល សិល្បៈតាំងពីឆ្នាំ ២០០៦ មកម្ល៉េះ។ មកទល់សព្វថ្ងៃលោកបានចូលរួម សម្ដែងក្នុងខ្សែភាព យន្តប្រមាណជា ២០ រឿងហើយ និងស្ប៉តពាណិជ្ជកម្ម របស់ក្រុមហ៊ុនធំៗ មួយចំនួនផងដែរ៕

 

ដកស្រង់ពី៖Sabay