Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដួង ម៉ានិច ត្រៀម​ហោះ​ទៅ​កូរ៉េ

  • បោះពុម្ព

ចុងខែមីនា ដួង ម៉ានិច នឹងហោះហើរ ទៅសម្ដែង និងច្រៀងនៅប្រទេសកូរ៉េ ដើម្បីបំពេបងប្អូនខ្មែរ ទីនោះដោយហេតុថា ពួកគេមិនបានមកលេង ស្រុកកំណើតក្នុង ឱកាសឆ្នាំថ្មី។

ម៉ានិច ថ្លែងមកកាន់ Sabay ៖ “បងទៅ ដើម្បីជួបបងប្អូនខ្មែរ យើងនៅទីនោះ ដោយពួកគាត់ បានស្នើសុំ និងចង់ជួបសិល្បករ សម្តែងជូន ព្រោះពួកគាត់មិន បានមកជួបជុំគ្រួសារ ក្នុងឱកាសបុណ្យ ចូល ឆ្នាំប្រពៃណីជាតិខ្មែរទេ”។ បេសកកម្មនៅ ប្រទេសកូរ៉េនេះ តារាស្រីនិយម ស្លៀកសិចស៊ី បញ្ជាក់ថា ជាលើកដំបូងរបស់នាង ដោយមានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី៣១ ដល់ទី៤ ឬ ៥ ទើបត្រឡប់មកវិញ។

សម្រាប់ ម៉ានិច មានប្រហែលជា៦ទៅ១០បទ ដើម្បីកម្សាន្តជាមួយ បងប្អូនខ្មែរនៅទីនោះរួមនឹង វត្តមានតារាច្រើនដួង ទៀតដូចជា លោក អាន គុណកូឡា និង ប៉ែន ស្រីពេជ្រ ជាដើម តាមរយៈ ការ ឧបត្ថម្ភពី គណកម្មការបញ្ជូនពលករ ទៅប្រទេសក្រៅ។ យ៉ាងណាមិញ លើកដំបូងទៅសម្ដែង នៅប្រទេសកូរ៉េនេះ បញ្ជាក់ថា មិនបានថវិកាទេ ៖ “ពេលខ្លះលុយគឺសំខាន់ ប៉ុន្តែការរាប់អាន គឺមានតម្លៃជាង ណាមួយពួកគាត់ នៅទីនោះ មិនបានមកលេង ស្រុកកំណើតពេល ចូលឆ្នាំទេ ចឹងពួកបងទៅគឺ នាំយកបទប្រពៃណីខ្មែរ ល្បែងកម្សាន្តផ្សេងៗ ទៅចែកជូនពួក គាត់ឲ្យបានសប្បាយ ដែរ”។នេះបើតាមលើកឡើងពី ម៉ានិច៕

ដកស្រង់ពី៖Sabay