Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Highlander ស៊េរី​២០១៧​ បង្ហាញ​រូបរាង​ជា​ផ្លូវ​ការ​ហើយ

  • បោះពុម្ព

នៅទីបំផុតក្រុមហ៊ុន Toyota បានបង្ហាញរូបរាង ជាផ្លូវការរបស់ ម៉ូដែល Highlander ឆ្នាំ២០១៧ បន្ទាប់ពីបាន ប្រកាសពីម៉ូដែល Prius ស៊េរីថ្មីអស់រយៈពេល ជាច្រើនខែរួចមក។

ក្រឡេកទៅមើល រូបរាងខាងក្រៅ នៃរថយន្ត Highlander ស៊េរីថ្មីនេះឃើញ ថាហាក់មិនមាន ភាពខុសប្លែកប៉ុន្មានឡើយ បើប្រៀបទៅនឹង រូបរាងរបស់ រថយន្តស៊េរីចាស់។ យ៉ាង ណាក្ដី រថយន្ត កៅអី បីជួរ នេះក៏មានបន្ថែមនូវចំណុចពិសេសៗមួយចំនួនផងដែរ។ ក្រុមហ៊ុនជប៉ុន នេះបានបន្ថែម ប្រអប់លេខពី ៦វគ្គ ឡើងទៅដល់៨វគ្គ ដែលរួមមានប្រព័ន្ធ Auto Start-Stop (ពន្លត់និង បញ្ឆេះម៉ា ស៊ីន រថយន្តដោយស្វ័យប្រវត្តិ) ដើម្បីជួយសន្សំ សំចៃប្រេងឥន្ធនៈ ឲ្យបានកាន់តែ ប្រសើរជាងមុន។

និយាយអំពីម៉ាស៊ីន រថយន្តវិញគឺ មានជាច្រើនប្រភេទ ដែលមានដូចជា ប្រភេទម៉ាស៊ីន៤, ប្រភេទម៉ាស៊ីន៦ និងប្រភេទ Hybird ជួយសន្សំសំចៃ ប្រេងឥន្ធនៈបានល្អ។ គួរបញ្ជាក់ថា រថយន្តប្រភេទ SUV ស៊េរីថ្មីនេះក៏មាន បំពាក់នូវបច្ចេកវិទ្យា សុវត្ថិភាពជាច្រើន រួមមាន forward-collision warning with pedestrian detection, automatic pre-collision braking, lane-departure warning, adaptive cruise control និង automatic high-beams ជាដើម។

រថយន្ត Highlander ឆ្នាំ២០១៧នេះដែរ ក៏នឹងត្រូវដាក់តាំង បង្ហាញក្នុងកម្មវិធី New York Auto Show ក្នុងពេលឆាប់ៗនេះ ហើយអាចនឹង បញ្ចេញលក់លើ ទីផ្សារនៅអំឡុង កញ្ញាខាងមុខ។ ទាក់ទង នឹងតម្លៃ របស់រថយន្តនេះ ក្រុមហ៊ុននៅមិនទាន់ បានបញ្ជាក់នៅ ឡើយនោះទេ៕

ដកស្រង់ពី៖ Sabay