Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Nissan បង្ហាញវត្តមាន រថយន្តសេរីថ្មី GT-R នឹងចេញលក់ នៅឆ្នាំ២០១៧

  • បោះពុម្ព

ប៊ីប៊ីស៊ី៖ ក្រុមហ៊ុនផលិតរថយន្ត ដ៏ល្បីរបស់ជប៉ុនឈ្មោះថា Nissan បានបង្ហាញនូវ គំរូរថយន្តដ៏ថ្មី ស្រឡាងមួយដែល មានឈ្មោះថា GT-R-ness ជាប្រភេទរថយន្ត ស៊េរី២០១៧ នៅក្នុង កម្មវិធីបង្ហាញម៉ូដែល រថយន្តអន្តរជាតិ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាម៉េរិក ។

បើតាមការ បញ្ជាក់ពីលោក Daniele Schillaci អនុប្រធានប្រតិបត្តិក្រុមហ៊ុន Nissan ទទួលបន្ទុកកិច្ចការទីផ្សារ បានបញ្ជាក់ថា "ពិតជាអស្ចារ្យ" ដែលវត្តមានរបស់ GT-R-ness ត្រូវបាន យកមកបង្ហាញ នៅក្នុងកម្មវិធី ។ គេបានដឹងថា ក្រុមហ៊ុន Nissan តែងតែធ្វើការ សំរិតសំរាំងរាល់ ម៉ូដែលថ្មី នៃការបង្កើត រថយន្តរបស់ខ្លួន ដើម្បីជាការ ទាក់ទាញ ដល់អតិថិជន នៅលើទីផ្សារ ។ ក្រុមហ៊ុនក៏បាន បង្កើនកម្លាំង ដល់ម៉ាស៊ីនយានយន្ត ឲ្យកើនឡើង២០សេស ដែលបានផលិត រហាត់ទឹកភ្លោះ ចំណុះ៣,៨លីត្រ (V6) ហើយកង់រថយន្តនីមួយៗ មានបំពាក់ ទៅលើប្រព័ន្ធបញ្ជា ។

Nissan បានប្រកាសអំពីថាមពល របស់រថយន្ត GT-R ដែលវាជាផ្នែក មួយនៃការ ប្រកួតប្រជែងលើទីផ្សារ ប៉ុន្តែក្រុមហ៊ុនមិនបាន បញ្ជាក់ថា ផលិតចំនួនប៉ុន្មាន គ្រឿងនោះទេ ។ ក្រុមហ៊ុនគ្រាន់តែ បញ្ជាក់ថា ការចេញលក់រថយន្ត ស៊េរីទំនើប នេះ នឹងធ្វើឡើងនារដូវក្តៅ ក្នុងឆ្នាំ២០១៧ ៕ 

ដកស្រង់ពី៖ ដើមអម្ពិល