Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្មាតហ្វូន​បី​ម៉ាក​បំពាក់​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ

  • បោះពុម្ព

ស្មាតហ្វូនស៊េរី ទំនើបជាច្រើន ម៉ូដែល បានដាក់លក់យ៉ាង ព្រោងព្រាតលើ ទីផ្សារប្រទេសកម្ពុជា តែក្នុងនោះមានតែ ស្មាតហ្វូនប៉ុន្មាន ម៉ូដែលប៉ុណ្ណោះ ដែលភ្ជាប់មក ជាមួយប្រព័ន្ធបញ្ចុះកម្តៅ (Cooling System or Water Cooling System) ដើម្បីជួយស្រូបកម្ដៅពី CPU និង GPU នៅពួកវាដំណើរ ការយូរ ឬមានកម្មវិធីធំៗ កំពុងដំណើរការ។

ស្មាតហ្វូន ដែលបានបំពាក់ បច្ចេកវិទ្យាបញ្ចុះ កម្តៅមាន៖ ១. Sony Xperia Z2 និង Xperia Z5 Premium Xperia Z2 និង Z5 Premium បំពាក់ដោយ Processor ប្រភេទ Snapdragon 801 និង Snapdragon 810 ដូច្នេះកម្តៅ ដែលចេញពី CPU និង GPU នឹងនៃ Processor ប្រភេទនេះនឹង ត្រូវទប់ស្កាត់ដោយ Water Cooling System។ ២. Microsoft Lumia 950/950 XL Lumia ស៊េរីថ្មីទាំងពីរ ម៉ូដែលបំពាក់ដោយ RAM ដល់ទៅ 4GB និង Specs ផ្សេងៗក៏មាន សមត្ថភាពខ្លាំង ដូច្នេះវាអាចដំណើរការកម្មវិធីឬហ្គេមធំៗដោយរលូន តែវានឹងធ្វើឱ្យ ទូរសព្ទឆាប់ឡើងកម្តៅ។

កម្តៅដែលចេញពី Processor ប្រភេទ Snapdragon 808 និង Snapdragon 810 ដែលបំពាក់ Lumia 950/950 XL នឹងត្រូវកាត់បន្ថយ ដែលធ្វើឱ្យទូរសព្ទ អាចគ្រប់គ្រង កម្តៅបានល្អ។ ៣. Samsung Galaxy S7/S7 Edge ស្មាតហ្វូន កូនពៅរបស់ Samsung ទាំងពីរម៉ូដែល បានចាប់យកបច្ចេកវិទ្យា Water Cooling System ដូចគ្នានឹងក្រុមហ៊ុន ទាំងពីរខាងលើ តែ S7/S7 Edge បំពាក់ដោយ Processor ប្រភេទ Snapdragon 820 និង Exynos 8890 ដែលរំភាយកម្តៅខ្លាំង។

ដូច្នេះ Water Cooling System ដែលមានលើ S7/S7 Edge នឹងធ្វើឱ្យកម្តៅ ទូរសព្ទថយចុះ ដែល អាចឱ្យប្រិយមិត្ត ដំណើរការកម្មវិធីធំៗ បានដោយប្រសើរ។

ដកស្រង់ពី៖ Sabay