Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កំពូល​នាឡិកា​ថ្លៃៗ​ប្រចាំ​ឆ្នាំ​២០១៦​

  • បោះពុម្ព

សម្រាប់ប្រិយមិត្តដែលនិយមប្រើប្រាស់នូវប្រភេទនាឡិកាដែលមានតម្លៃថ្លៃៗ ប្រាកដជាបានដឹងហើយពីគុណសម្បត្តិ និងគុណភាពរបស់ពួកវា។

កាលពីពេលថ្មីៗនេះនៅក្នុងកម្មវិធីតាំងបង្ហាញនាឡិកា ធំជាងគេបំផុតក្នុងពិភពលោក Baseworld គេឃើញថាមាននាឡិកាមួយចំនួនគឺជានាឡិកាដែលថ្លៃបំផុតប្រចាំឆ្នាំ ២០១៦។ ដូចនេះចង់ដឹងថានាឡិកាទាំងនោះមានចំណុចពិសេសអ្វីខ្លះសូមទៅទស្សនាទាំងអស់គ្នា៖

១. Rebellion 540 Magnum តម្លៃ ១,៨លានដុល្លារ ដែលតួខ្លួនរបស់វាគឺផលិតឡើងពីត្បូងកណ្ដៀងស ហើយនាឡិកានេះគឺដំណើរការដោយប្រើនូវប្រព័ន្ធ Tourbillon ។

២. Manufacture Royale Opera តម្លៃ ១,២លានដុល្លារ វាក៏ជានាឡិកាដែល ដើរដោយប្រព័ន្ធ Tourbillon ផងដែរ ហើយចំណុចសំខាន់របស់វាគឺសម្លេងដ៏ទាក់ទាញនៃម៉ាស៊ីនរបស់វា។

៣. Jacob & Co Astronomia Baguette តម្លៃ ១លានដុល្លារ គឺមានបេះដូងជាប្រព័ន្ធ Tourbillon និងមានភ្ជាប់មកជាមួយនូវដំណើរគោចរនៃផ្កាយ។

 ៤. Hublo MP-05 La Ferrari Sapphire តម្លៃ ៦០ម៉ឺនដុល្លារ ផលិតពីត្បូងកណ្ដៀង ហើយម៉ាស៊ីនរបស់វាមានរាងដូចជាម៉ាស៊ីនរបស់ Ferrari ផងដែរ។

៥. Jaquet Droz Singing Bird តម្លៃ ៤០ម៉ឺនដុល្លារ ជានាឡិកាដែលអាចបញ្ចេញសម្លេងដូចជាសម្លេងចាបបាន ១០០%

ដកស្រង់ពី៖ Sabay