Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចង់ដឹងប្រវត្តិដើមកំណើត របាំត្រុដិ, សូមអានអត្ថបទនេះ!

  • បោះពុម្ព

ភ្នំពេញ៖ របាំត្រុដិ ជាកេរដំណែល វប្បធម៌មន -ខ្មែរ ដែលជនជាតិ ខ្មែរព្រៃភ្នំ ដូចជាពួកសម្រែ សួយ និងព័រជាដើម ព្រមទាំង ជនជាតិខ្មែរ នៅខេត្តស៊ីសាកេត សុរិន្ទ្រ សៀមរាប ពោធិសាត់ បាត់ដំបង និងប្រជាពលរដ្ឋ មួយចំនួនទៀត នៅខេត្តផ្សេងៗ ពិសេសក្រសួង ស្ថាប័នទាំងរដ្ឋ និងឯកជនភាគច្រើន តែងតែប្រារព្ធ ក្នុងពេលចូល ឆ្នាំខ្មែរ ឬក្នុងពេល ដែលសត្វព្រៃ រត់ចូលស្រុក ភូមិជាដើម ។

ចំណែក ជនជាតិចិន គេមាន របាំម៉ុងសាយ ដើម្បីសំដែង ដេញឧបទ្រ ពចង្រៃ ។ តាមការពិត របាំត្រុដិនេះ  គឺជាបុណ្យឆ្លងពីឆ្នាំ ចាស់ចូលឆ្នាំថ្មី ពីភាពឧបទ្រ ពចង្រៃទៅភាព សម្បូរណ៍ សប្បាយផង ។ ពាក្យ ត្រុដិ សំដៅដល់ ពេលដែល ឆ្នាំចាស់ដាច់ ដើម្បីត្រាច់ ផ្លាស់ចូលឆ្នាំថ្មី ។ តាមអត្ថន័យ នេះ របាំត្រុដិដែល ត្រូវបានប្រារព្ធ ធ្វើនោះ គឺត្រូវកំណត់ ដំណើរកាត់ផ្តាច់ នៃឆ្នាំនីមួយៗ ក្នុងទស្សនៈរបស់ ជនជាតិខ្មែរ ដែលបានរស់ នៅខ្ពង់រាប និងវាលទំនាប ។

ដូច្នេះហើយក្នុងពិធី បុណ្យឆ្លងនេះ គេប្រសិទ្ធពរជ័យ សព្ទសាធុការ សម្រាប់ឆ្នាំថ្មី  ដែលចូលមកដល់ ដោយសេចក្តី សប្បាយរីករាយ ។  ក្នុងន័យដដែលនេះ  ការដែលគេមិនបាន ប្រារព្ធពីធី បុណ្យឆ្លង ឬការមិនចូល រួមអបអរសាទរ នូវរបាំនេះ ដោយប្រការណាមួយ អាចនាំមកនូវរាល់ អំពើទុក្ខ សោកពុំខាន ។ នេះជាអត្ថន័យទី ១នៃរបាំត្រុដិ ។  រីឯអត្ថន័យទី២ ក៏មានលក្ខណៈ ប្រហាក់ប្រហែល នឹងនេះដែរ ពោលគឺគេរាំ របាំត្រុដិ ពេលដែល សត្វព្រៃ ដូចជាត្រកួត ប្រើស ឈ្លួស ពស់ចូលក្នុង ភូមិ តាមពិត គេធ្វើឡើងក៏ ដើម្បីផ្តាច់ចេញ (បណ្តេញ) ពីស្រុកភូមិនូវ រាល់ឧបទ្រពចង្រៃដែរ ហើយពិធីនេះ មានឈ្មោះថា ពិធីឡើងភូមិ ឬពីធីរាំឡើងភូមិ ។

និមិត្តរូបដ៏ សំខាន់នៃ របាំត្រុដិនេះ សម្រាប់បញ្ជាក់ បង្ហាញ នូវអត្ថន័យឲ្យ កាន់តែស៊ីជម្រៅ ក្រៅពីវត្តមានរបស់ ពួកអ្នករាំកាន់ សញ្ញាសម្រាប់ កំណត់ទំនុកច្រៀង គឺវត្តមាន របស់អ្នករាំ កាន់ដំបងកោង មួយធ្វើរបៀបផ្សេង ដូចតំណាងផាលនង្គ័ល ដែលនៅខាងចុង មានចងកណ្តឹង ឬរោមក្ងោក ។ និមិត្តរូបចម្បង មួយទៀត គឺវត្តមាន អ្នករាំរបាំ ពីរនាក់ទៀត រាំត្រាប់តាម សត្វទន្សោង ដែលចែចង់គ្នា ដោយមានពាក់ស្នែង ទន្សោងលើក្បាល របស់គេថែម ទៀតផង ។

សូមជម្រាបថា សត្វប្រើសដែល ជាអ្នករាំរបាំ ទន្សោងទាំងពីរនេះ  តំណាងព្រានព្រៃដេញ តាមសត្វប្រើ សដែលត្រូវ គេបរបាញ់ ។ ករណីមួយទៀត ដែលបង្ហាញ នូវលក្ខណៈ ពិសិដ្ឋរបស់របាំនេះ  គឺវត្តមានរបស់ មនុស្សព្រៃម្នាក់ មានមុខ លាបពណ៌ខ្មៅ ក្បាលរំដោយផ្កា និងស្លឹកឈើ ជារុក្ខទេវតា ថែរក្សាព្រៃភ្នំ ដែលជួយពួកព្រាន ព្រៃក្នុងការបរបាញ់ ។ ដូចនេះ តាមរយៈវត្តមាន របស់តួអង្គ គឺអ្នករាំរបាំ ដែលខ្លួនជាសត្វ ឬរុក្ខទេវតា ដែលតំណាង នូវសភាវៈល្អ ឬអាក្រក់ យើងអាច សម្គាល់ នូវលក្ខណៈពិសិដ្ឋ របស់របាំត្រុដិ ដែលជាពិធី បុណ្យឆ្លង ផ្តាច់ឆ្នាំចាស់ ចូលឆ្នាំថ្មី របស់ពលរដ្ឋ ខ្មែរយើង ដែលមានលក្ខណៈ ជីវចលនិយម ហើយលើសពីនេះ ទៅទៀតនោះ គឺតួនាទីរបស់របាំនេះ ក្នុងសង្គមខ្មែរ គឺការផ្តល់នូវ ផលប្រយោជន៍ សុភមង្គលរបស់មនុស្ស ក្នុងសង្គម ដោយរួមរិត សម្ព័ន្ធភាព សាមគ្គីភាព របស់ពួកគេឡើងវិញ ។

ទស្សនៈបែបនេះពិត ជាពុំមែនកេរ មត៌កវប្បធម៌ ឥណ្ឌាទេ ក៏ប៉ុន្តែជា មត៌កវប្បធម៌ មន-ខ្មែរ ដែលមានអាយុ ច្រើនពាន់ឆ្នាំ មកហើយ មានតម្លៃស្ថិតស្ថេរ រហូតមកដល់ សព្វថ្ងៃនេះ ។ គឺក្នុងពិធីរបាំឆ្លង នេះ សាមគ្គីរបស់មនុស្ស ខ្មែរគ្រប់ឋានៈ  វណ្ណៈ ក្នុងសង្គមត្រូវ ពង្រឹង សាជាថ្មីឡើងវិញ ដើម្បីឈានទៅ រកវឌ្ឍនភាព និងសុភមង្គល ដោយក្តីសង្ឃឹម ។ លក្ខណៈពិសិដ្ឋ មួយទៀតរបស់ របាំត្រុដិ  គឺជំនឿលើ បុព្វការីជន ក្រោមរូបភាព សត្វប្រើស ឬក្ងោកដែល ឆ្លុះបញ្ចាំង នូវរូបភាព ឯកភាព ផ្នែកជំនឿសាសនា ។ សូមជម្រាបថា ការដែលជនជាតិ ភាគតិច (ខ្មែរលើ) និងជនជាតិខ្មែរ ប្រារព្ធរបាំនេះ ពុំមែនជាការ ចៃដន្យទេ ក៏ប៉ុន្តែទង្វើនេះ បង្ហាញ នូវខឿន វប្បធម៌រួម រវាងជនជាតិខ្មែរ ព្រៃភ្នំ (មន-ខ្មែរ) និងខ្មែរតែ ប៉ុណ្ណោះ ព្រមទាំងចំណាស់ របស់ប្រពៃណីដ៏ល្អនេះ ផងដែរ ៕

ដកស្រង់ពី៖ដើមអម្ពិល