បណ្តាញសង្គម

“សង្សារ​ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ” កំពុង​ត្រៀម​ផលិត​​វគ្គ​២ ប៉ុន្តែ…

ដំណឹងល្អសម្រាប់ អ្នកដែលគាំទ្ររឿង ភាគកូរ៉េនោះគឺ កំពូលភាពយន្តភាគ “My Love From The Star” ឬ “សង្សារខ្ញុំជាមនុស្សភពផ្កាយ” នឹងត្រូវបានគេផលិតវគ្គ២ នៅពេលខាងមុខនេះ។

ផ្អែមតាមបណ្ដាញ ព័ត៌មាននានា របស់ចិន លោក Jang Tae Yoo អ្នកដឹកនាំរឿង “My Love From The Star” បានមានវត្តមាន ក្នុងកម្មវិធីផ្សព្វផ្សាយ រឿងថ្មីរបស់ខ្លួន នៅចិនកាលពី សប្ដាហ៍មុន។ នៅក្នុងកម្មវិធី ដដែលនេះដែរ ផលិតកររូបនេះ បានទម្លាយថាវគ្គ២ របស់រឿងភាគ “My Love From The Star” កំពុងតែស្ថិត នៅក្នុងដំណើរ ការផលិត។

គួរឲ្យសោកស្ដាយ សម្រាប់អ្នកគាំទ្រ របស់កំពូលរឿងភាគនេះ ដោយនៅក្នុងវគ្គ២នេះ អ្នកទាំងអស់គ្នា នឹងមិនបានជួប តារាសម្ដែង Kim Soo Hyun និង Jun Ji Hyun នោះទេ។ “Jun Ji Hyun ទើបតែសម្រាលកូនហើយ រីឯ Kim Soo Hyun ក៏នឹងត្រូវចូល ជួរកងទ័ពនៅ ពេលខាងមុខ ដូចនេះហើយ អ្នកទាំង២ នឹងមិនអាចចូលរួម នៅក្នុងវគ្គ២ នេះបានទេ”។ អ្នកដឹកនាំរឿង Jang Tae Yoo ឲ្យដឹង។

“My Love From The Star” ចាប់ផ្ដើមចាក់ផ្សាយ ដំបូងនៅចុងឆ្នាំ២០១៣ រហូតដល់ដើមឆ្នាំ ២០១៤ និងទទួលបាន ប្រជាប្រិយភាពយ៉ា ងធំពីអ្នកគាំទ្រ ទូទាំងអាស៊ី។ រឿងភាគនេះ ដែរក៏បានជួយ លើកកេរ្តិ៍ឈ្មោះរបស់ Jun Ji Hyun និង Kim Soo Hyun ឡើងជាតារា លំដាប់ជួរមុខ នៅក្នុងវិស័យ សិល្បៈកូរ៉េ៕

ដកស្រង់ពី៖ Sabay