Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ជួប​ជា​មួយ​​ទូរសព្ទ​ Android ​​ដែល​មាន​ទំហំ​តូច​ជាង​គេ​ក្នុង​លោក​

  • បោះពុម្ព

Micro X S240 ជាស្មាតហ្វូនផលិត ដោយក្រុមហ៊ុន Posh Mobile ដែលវាជាទូរសព្ទ Android មានទំហំតូច ជាងគេក្នុងលោក។

ស្មាតហ្វូននេះ មានបំពាក់ដោយ អេក្រង់ LCD ទំហំ ២,៤អ៊ីញ, អង្គផ្ទុកទិន្នន័យទំហំ ៤GB, RAM ទំហំ ៥១២MB និងមាន Processor ប្រភេទ Dual-Core។ ត្បិតថាមាន ទំហំតូចក៏ពិតមែន ប៉ុន្តែក៏មានបំពាក់ ទៅដោយកាមេរ៉ាទំហំ ២MP នៅផ្នែកខាងមុខ សម្រាប់ថតរូប Selfie ថែមទៀតផង។

ចំពោះប្រព័ន្ធ ប្រតិបត្តិការវិញ គឺដំណើរការដោយ Android 4.4 KitKat។ ចំណុចដ៏ពិសេស មួយទៀតរបស់ Micro X S240 គឺអាចប្រើប្រាស់ ប្រព័ន្ធអ៊ីនធឺណិត 4G បាន។ រាងដ៏តូចល្អិតរបស់វាធ្វើឲ្យ អ្នកប្រើប្រាស់ ងាយស្រួលយកតាមខ្លួន ប៉ុន្តែចំពោះការប្រើប្រាស់ ដូចជាការវាយអក្សរ ជាដើមនោះ ហាក់មាន ភាពលំបាកបន្តិច។

បញ្ជាក់ថាទូរសព្ទ ខាងលើមាន ដាក់លក់លើវិបសាយ Amazon ក្នុងតម្លៃត្រឹមតែ ៤៩,៩៩ដុល្លារ ប៉ុណ្ណោះក្នុងមួយគ្រឿង៕

ដកស្រង់ពី៖ Sabay