Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​រថយន្ត​ថ្មី​របស់​ក្រុមហ៊ុន​ចិន​​ ​មាន​រូបរាង​​​ដូច​​ Porsche Macan បេះ​បិត

  • បោះពុម្ព

ថ្មីៗនេះមាន គេថតបានរូបរាង នៃរថយន្តម៉ូដែល ថ្មីរបស់ក្រុមហ៊ុនចិន Zotye ដែលមើលមួយ ភ្លែតអាចច្រឡំ ថាជារថយន្ត Porsche Macan។

រថយន្តម៉ូដែល SR8 នេះឃើញថាមិន ត្រឹមតែមានរូបរាង ខាងក្រៅដូចគ្នា ស្ទើរបេះបិតទៅនឹង Porsche Macan ប៉ុណ្ណោះទេ ប៉ុន្តែផ្នែកខាងក្នុងក៏ ឃើញថាមានការ រចនារូបរាង ដែលខ្ចីពីរថយន្តម៉ូដែល Macan ថែមទៀតផង។ តាមរយៈការរចនាទាំងក្នុងនិង ក្រៅនេះ គេអាចនិយាយ បានថាក្រុមហ៊ុន Zotye ពិតជាមានបំណង ចម្លងម៉ូដតាមពិតមែន។

គួររំលឹកថាកាលពីឆ្នាំកន្លងទៅមានក្រុមហ៊ុនChangan Auto និង Jiangling Motors Corporation បានរួមសហការគ្នាផលិតរថយន្ត Landwind X7 ដែលជារថយន្តមួយចម្លងម៉ូដតាមរថយន្ត Range Rover Evoque ច្បាស់ក្រឡែត។

អំពីលក្ខណៈ សម្បត្តិនៃ SR8 គឺដំណើរការដោយម៉ាស៊ីនទំហំ២លីត្រ មានស៊ីឡាំងចំនួនបួន ដែលជាម៉ាស៊ីនផ្គត់ផ្គង់ដោយក្រុមហ៊ុន Mitsubishi ព្រមទាំងមានប្រព័ន្ធលេខដៃចំនួន៥វគ្គ។

គេរំពឹងថា SR8 នឹងចេញលក់លើ ទីផ្សារប្រទេសចិន ពាក់កណ្ដាល ឆមាសទីពីរឆ្នាំ២០១៦នេះ ដោយមានតម្លៃប្រមាណ ១៧០ ០០០យ័ន (ប្រមាណ២៦២០០ដុល្លារ)។ បើប្រៀបនឹង Macan វិញគឺមានតម្លៃប្រមាណ ៩ម៉ឺនដុល្លារឯណោះ៕

ដកស្រង់ពី៖ Sabay