Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហ៊ិន​ ច័ន្ទ​នីរ័ត្ន​ ព្រលយ​​ចង់​​រៀប​ការ

  • បោះពុម្ព

ពិធីការនីរាង តូចច្រឡឹង ហ៊ិន ច័ន្ទនីរ័ត្ន ព្រលយថា នាងក៏ចង់រៀបការ ខណៈឃើញមិត្តភក្តិ ស្រករគ្នាចូល រោងជ័យបណ្ដើរៗហើយ។ យ៉ាងណាក្តី នាងប្រាប់ថា ប្រហែលគូព្រេង មិនទាន់ដល់។

ហ៊ិន ច័ន្ទនីរ័ត្ន លើកឡើងកាលថ្ងៃរៀបការ គង់ ចាន់ស្រីមុំ។ម្ចាស់ពានអាណាចក្រតារាឆ្នាំ២០១៣ ថ្លែង៖ “ឃើញមិត្តភក្តិរៀបការ សប្បាយចិត្តជំនួសគេ ហើយក៏ចង់ដែរ ប៉ុន្តែគូមិនទាន់ដល់ទេបង”។

កំណត់រយៈពេលយូរ ឬឆាប់ ពិធីការនីក្នុងកម្មវិធី The Style Cambodia បញ្ជាក់ថា មិនច្បាស់ទេ។ រឿងគូអនាគតស៊ីសងលើនិស្ស័យ នាងមិនអាចកំណត់បានឡើយ។

“ខ្ញុំមើលអត់ឃើញទេ អាចយូរឬឆាប់ ហើយរឿងគូអនាគតសម្រាប់ខ្ញុំ មិនសំខាន់ថាក្មេងឬចាស់នោះទេ វាមានផលល្អម្យ៉ាងម្នាក់ យ៉ាងណាមិញ គឺស៊ីសងលើនិស្ស័យដែរ បើត្រូវគ្នា ទើបអាចរស់នៅជាមួយគ្នាបាន”៕

ដកស្រង់ពី៖ Sabay