បណ្តាញសង្គម

Galaxy S7 / S7 Edge ត្រូវ​ពិភព​លោក​សរសើរ​ថា​ជា​ទូរសព្ទ​ឡូយ​អស្ចារ្យ

បន្ទាប់ពីមាន វត្តមាននៅក្នុង ទីផ្សារថ្មីៗនេះ ទូរសព្ទ Galaxy S7 និង S7 Edge របស់ Samsung ទទួលបានការចាប់ អារម្មណ៍យ៉ាងខ្លាំង ពីប្រព័ន្ធផ្សព្វផ្សាយ នៅជុំវិញពិភពលោក។

ពួកគេពិតជា ភ្ញាក់ផ្អើលជាមួយ នឹងការច្នៃប្រឌិតថ្មី របស់ក្រុមហ៊ុន អេឡិចត្រូនិកយក្សមួយនេះ។វិបសាយអាមេរិក CNNMoney បានបង្ហាញការស្ទង់មតិ របស់អតិថិជន ដែលនិយាយថាទូរសព្ទទាំងពីរស៊េរីនេះ ជាទូរសព្ទដ៏ល្អបំផុត ហើយអតិថិជនគ្រប់គ្នា ពិតជាមិនធ្លាប់ បានប្រើប្រាស់ទូរសព្ទ ប្រភេទនេះពីមុន មកនោះឡើយ។ វាមានកាមេរ៉ាទំនើប ថ្មប្រើបានយូរ ប្រព័ន្ធដំណើរការលឿន ហើយមានអេក្រង់ភ្លឺច្បាស់។ លក្ខណៈពិសេសដែល អាចបន្ថែមអង្គចងចាំ និងការពារទឹកជ្រាប បានធ្វើឲ្យ ទូរសព្ទមួយនេះ កាន់តែត្រូវគេ ចាប់អារម្មណ៍កាន់តែខ្លាំង។

ទីភ្នាក់ងារព័ត៌មាន របស់អៀរឡង់ RTE បានព័ណ៌នាថា អ្វីដែលគួរឲ្យ ចាប់អារម្មណ៍ដំបូងគេពី S7 Edge នោះ គឺរូបរាងដ៏អស្ចារ្យរបស់វា។ ច្បាស់ណាស់ វាជាទូរសព្ទដែល មានរូបរាងស្អាតជាងគេលើទីផ្សារបច្ចុប្បន្ននេះ ដោយសារតែត្រូវបានផលិតពីកែវ និងលោហៈដែលមើលទៅមានភាពទាក់ទាញបំផុត ហើយមើលទៅពិតជាទូរសព្ទកាលីបខ្ពស់។

ឯវិបសាយ Yahoo Finance ដែលស្ទង់មតិ របស់អតិថិជន បានលើកឡើងថា Galaxy S7 ជាទូរស័ព្ទដែល អ្នកប្រើប្រាស់បាន ឲ្យចំណាត់ថ្នាក់ ខ្ពស់ជាងគេ ដោយសារទូរសព្ទនេះ អាចការពារការជ្រាបទឹក ហើយថែមអង្គចងចាំបាន។ អ្នកប្រើប្រាស់ឲ្យ ចំណាត់ថ្នាក់ខ្ពស់ បំផុតទៅលើថ្ម ដែលប្រើបានយូរ ក៏ដូចជាមុខងារផ្សេងៗ ទៀតរបស់ទូរស័ព្ទ ទាំងពីរនេះ។ Galaxy S7 និង S7 edge មិនត្រឹមតែ ជាទូរសព្ទល្អ បំផុតរបស់ Samsung នោះទេ ថែមទាំងទំនង ជាទូរសព្ទល្អបំផុត របស់ពិភពលោក។

ដោយប្រៀបធៀប ជាមួយទូរសព្ទ ផ្សេងៗទៀត វិបសាយ Trustedreview បានលើកឡើងថា ទូរសព្ទទាំងពីរស៊េរីនេះ ពិតជាទូរសព្ទដែល ស្ទើរតែល្អឥតខ្ចោះ ហើយធ្វើឲ្យ ទូរសព្ទរបស់ក្រុមហ៊ុនធំៗ ដូចជា LG G5, HTC One M10 សូម្បីតែ Apple iPhone 7 ពិបាកនឹងយក ឈ្នះបានដោយងាយ។ វាមានរូបរាង ឡូយអស្ចារ្យ ហើយធ្វើ ឲ្យសូម្បីតែ iPhone 6S Plus មើលទៅហួសសម័យ និងគួរឲ្យធុញទ្រាន់។

លក្ខណៈពិសេសៗ របស់ទូរសព្ទ ទាំងពីរនេះ ក៏បានធ្វើឲ្យគេហទំព័រ Business Insider ចាប់អារម្មណ៍ ខ្លាំងផងដែរ ដោយបានលើក យកមុខងារមួយចំនួនដែល Galaxy S អាចធ្វើបាន តែ iPhone មិនអាចធ្វើបាន ដូចជា ការការពារការជ្រាបទឹក ការសាកថ្មបានលឿន ការសាកថ្មដោយមិនប្រើខ្សែ កាមេរ៉ា ច្បាស់ និងអាចចាប់យក រូបភាពបានលឿនជាង iPhone 6s សមត្ថភាពថតរូបក្នុងកន្លែង ងងឹតបានច្បាស់ល្អ អាចបន្ថែមអង្គ ចងចាំបាន សមត្ថភាពថ្ម កាន់តែខ្លាំងជាងមុន ព្រមទាំងមុខងារ Always On Display ជាដើម។

នៅកម្ពុជាវិញ ឥឡូវនេះ Samsung កំពុងផ្ដល់ជូនបន្ថែម ជាច្រើនដល់ អតិថិជនដែលទិញ Galaxy S7 ឬ S7 Edge ដូចជា ថែមជូនអង្គ ចងចាំទំហំ 64GB ស៊ីម Cellcard ដែលមានទឹកប្រាក់ ៣៦០ ដុល្លារ និងការបង់រំលស់ គ្មានការប្រាក់ជាមួយ ធនាគាឯកទេស អ៊ីអន៕

ដកស្រង់ពី៖ Sabay