បណ្តាញសង្គម

Galaxy Note 6 អាច​នឹងមាន​អេក្រង់​កោង​

ស្មាតហ្វូនដែល មានអេក្រង់កោងរបស់ Samsung គឺជាផលិតផល ដែលទទួលបាន ការស្វាគមន៍ពីអ្នក ប្រើប្រាស់ជាច្រើន ជុំវិញពិភពលោក។ យោងតាម gsmarena បានឲ្យដឹងថាស្មាតហ្វូនជំនាន់ ក្រោយរបស់ Samsung ម៉ូដែល Galaxy Note 6 គឺនឹងមានបំពាក់ នូវអេក្រង់កោង។

ចំពោះ Galaxy Note 6 គឺអាចនឹងចេញ លក់ក្នុងខែកក្កដា ឬ សីហា ឆ្នាំ ២០១៦ ដោយខាង Samsung បានធ្វើតេស្តរួចរាល់ សម្រាប់ស្មាតហ្វូនម៉ូ ដែលនេះ។  Galaxy Note 6 ត្រូវបានគេសន្និដ្ឋានថា មានពីរម៉ូដែល គឺម៉ូដែល Note 6 និង Note 6 Edge (មានអេក្រង់កោង)។ វាមានបំពាក់ នូវអេក្រង់ទំហំ ៥,៨អ៊ីញ ប្រភេទ QHD Super AMOLED ហើយថែមទាំងមានកាមេរ៉ាក្រោយ ដែលអាចចាប់រូបភាពបានក្នុងកម្រិត ១២មេហ្គាភិចសែលផងដែរ។

Galaxy Note 6 ត្រូវបានគេអះអាង ថាជាស្មាតហ្វូន ដែលមានប្រតិបត្តិការ លឿនបំផុតព្រោះវាមាន RAM រហូតដល់ទៅ 6 GB អមជាមួយនូវ បន្ទះឈីបប្រភេទ Exynos 8 Octa ជាឈីបដែលផលិតដោយ Samsung ផ្ទាល់តែម្ដង។ ប៉ុន្តែទោះជាយ៉ាងណា សម្រាប់ការដឹងពីរូបរាង និងលក្ខណៈលម្អិត ពិតនានារបស់ Galaxy Note 6 គឺមានតែរងចាំការ បង្ហាញជាផ្លូវការរបស់ Samsung តែប៉ុណ្ណោះ៕


ដកស្រង់ពី៖ Sabay