បណ្តាញសង្គម

Pinky Savika ត្រៀម​ចូល​សិល្បៈ​វិញ​ ក្រោយ​រៀប​ការ​និង​បាត់​មុខ​ជិត​២​ឆ្នាំ

បាត់មុខបាត់ មាត់ពីសិល្បៈយូរ ក្រោយរៀបការ  តារាសម្ដែងថៃ Pinky Savika ត្រូវបានទស្សនិកជន គិតថានាងលាឈប់ ពីសិល្បៈមែនទែនហើយ ព្រោះស្វាមី របស់តារាស្រីវ័យ ២៩ឆ្នាំរូបនេះដែលជាអ្នក ជំនួញស្ដុកស្ដម្ភ មិនចង់ឲ្យ នាងប្រឡូកក្នុង វិស័យនេះទៀតឡើយ។

ប៉ុន្តែថ្មីៗនេះ តួឯកស្រីរឿង “ទាសករស្នេហ៍” បានធ្វើឲ្យអ្នកគាំទ្រ សប្បាយចិត្តវិញ ដោយថ្មីៗនេះ នាងនិងស្វាមី កំពុងមានគម្រោងធំ មួយពាក់ព័ន្ធ ភាពយន្តភាគ ដែលអ្នកទាំងពីរ នឹងធ្វើជាផលិតករទាំងពីរ រូបតែម្ដង។ នេះបើតាម សារព័ត៌មាន Mthai។ទោះយ៉ាងណា នៅពេលនេះ គេមិនទាន់ទទួលបាន ព័ត៌មានលម្អិត នៅឡើយថាតើ ពួកគេនឹងសហការ ជាមួយប៉ុស្តិ៍ទូរទស្សន៍មួយណា ហើយនឹងមាន តារាណាខ្លះចូលរួម សម្ដែងនោះទេ ប៉ុន្តែប្រភពព័ត៌មាន និយាយថា តួឯកស្រីនោះ គ្មានអ្នកណាក្រៅពី Pinky ឡើយ។

Savika Chaiyadej ដែលមាន ឈ្មោះក្រៅថា Pinky បានចូលសិល្បៈ តាំងពីមានអាយុ៦ឆ្នាំម្ល៉េះ និងបានសម្ដែង ប្រហែល ៥០រឿង មុនរៀបការកាល ពីខែកញ្ញា ឆ្នាំ២០១៤។ ភាពយន្តភាគចុងក្រោយរបស់ នាងគឺរឿង “ចិញ្ចៀនប្រចាំចិត្ត” ដែលបានចាក់ នៅទូរទស្សន៍ថៃ កាលពីឆ្នាំ២០១៥ ៕



ដកើស្រង់ពី៖ Sabay