Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តារា​ប្រុស​ម្នាក់​សម្រេច​ចិត្ត​ឈប់​ពី​សិល្បៈ​ទៅ​ធ្វើ​ចម្ការ​វិញ

  • បោះពុម្ព

ការប្រឡូកក្នុង វិស័យសិល្បៈ រយៈពេល ៥ ឆ្នាំហាក់មិន រីកចម្រើនទៅមុខ ធ្វើឱ្យតារាសម្ដែង ឆានុន បានសម្រេចចិត្ត បញ្ចប់អាជីព នេះទាំងស្រុងហើយ ដោយងាកទៅប្រកបរបរ ធ្វើស្រែចម្ការវិញម្ដង។

“យូរៗទៅមិន ដឹងរីកចម្រើនទៅណា ក៏ឈប់តែម្ដងទៅ ម្យ៉ាងខ្ញុំដូចលែង ចង់ធ្វើតារាអីទៀតហើយ ធ្វើចម្ការនៅស្រុកវិញម្ដង”។ ឆានុន ថ្លែងមកកាន់ Sabay។ តារាសម្ដែងរូបនេះបន្ថែមថា ការប្រឡូកសិល្បៈកន្លងមកនេះ ហាក់មានលក្ខណៈ មិនពេញលេញនោះទេ ធ្វើឱ្យមិនអាច រកចំណូលបានច្រើន ដូចតារាផ្សេងទៀត។

ម្យ៉ាងទៀតរូបគេ មិនចេះច្រៀង មានតែការងារសម្ដែងតាម MV ចម្រៀងឱ្យ ផលិតកម្មនានាប៉ុណ្ណោះ។ បន្ទាប់ពីការសម្រេចចិត្តនេះ ឆានុន បានអះអាងថា លោកត្រូវសន្សំលុយកាក់ ដើម្បីរកទិញដីចម្ការខ្លះទៀត បន្ថែមលើដីចម្ការស្វាយ និងចម្ការល្មុត មានស្រាប់នៅខេត្តកណ្ដាល។ រូបគេក៏កំពុងតែ ពង្រឹងមុខរបរជាជាងកាត់សក់ផងដែរ ព្រោះចាប់ផ្ដើមដំណើរ ការល្អបណ្ដើរៗហើយដែរ។

យ៉ាងណាក៏ដោយ ឆានុន អះអាងថា គ្មានគម្រោងវិលចូលសិល្បៈវិញទេ៕


ដកស្រង់ពី៖ Sabay