បណ្តាញសង្គម

YI 4K គូ​ប្រជែង​ថ្មី​របស់​ GoPro ​តម្លៃ​មិន​ដល់​ ២០០​ ដុល្លារ​

ក្រុមហ៊ុន Xiaomi ទើបបង្ហាញនូវអាវុធសម្ងាត់ថ្មីរបស់ខ្លួន ដែលជាកាមេរ៉ាប្រភេទ Action ដើម្បីប្រជែងនឹងពពួកកាមេរ៉ា GoPro ស៊េរី Hero និងកាមេរ៉ាដទៃទៀត។

កាមេរ៉ា Action ម៉ូដែលថ្មីនេះគឺ YI 4K ដែលមានបំពាក់ដោយ Sensor IMX377 ទំហំ ១២MP របស់ក្រុមហ៊ុន Sony ហើយថែមទាំងមាន Len ដល់ទៅ ៧ ស្រទាប់ ជាមួយនឹង Aperture f/2.8។ មិនតែប៉ុណ្ណោះ ក៏មាននូវបច្ចេកវិទ្យា EIS (Electronic Image Stabilization) ដែល GoPro Hero 4 មិនមានដូច។

 YI 4K អាចថត វីដេអូកម្រិត 4K ក្នុងល្បឿន ៣០ប្លង់/វិនាទី ហើយក៏អាចថតនៅកម្រិត 2.5K នៅល្បឿន ៣០ប្លង់/វិនាទី និង កម្រិត 1440p នៅល្បឿន ៦០ប្លង់/វិនាទី។ ចំពោះការថត វីដេអូយឺតៗ (Slow Motion) គឺអាចថតនៅកម្រិត 1080p នៅល្បឿន ១២០ប្លង់/វិនាទី, 960p នៅល្បឿន ១២០ប្លង់/វិនាទី និង 720p នៅល្បឿន ២៤០ប្លង់/វិនាទី។

ន្ថែមពីនេះក៏មាន បំពាក់ដោយ Wi-Fi, រន្ធសម្រាប់ដោត microSD និង Bluetooth 4.0 សម្រាប់ភ្ជាប់ ជាមួយទូរសព្ទ។ នៅផ្នែកខាងក្រោយ កាមេរ៉ាមានបំពាក់ដោយអេក្រង់ Touchscreen ទំហំ ២,១៩អ៊ីញ ដែលជាប្រភេទ Corning Gorilla Glass។ ថាមពលថ្មរបស់ YI 4K មានសុពលភាពយូរជាង GoPro Hero 4 ពោលអាចថតវីដេអូ 4K បានដល់ទៅ ២ម៉ោង។

ក្រុមហ៊ុន Xiaomi នឹងដាក់លក់តែ នៅលើទីផ្សារប្រទេសចិន ក្នុងតម្លៃ ១១៩៩យ័ន (ប្រហែល ១៨០ដុល្លារ)។ យ៉ាងណាក្ដីអតិថិជន ក្រៅប្រទេសក៏អាចទិញ បានតាមរយៈវិបសាយ GearBest ក្នុងតម្លៃ ២៤៩ដុល្លារ

ដកស្រង់ពី៖ Sabay