Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហេតុផល ២យ៉ាង៖ ពេជ្រ សោភា ត្រៀម​រៀបចំ​ការ​ប្រគំ​តន្ត្រី​ទាំងឈឺ

  • បោះពុម្ព

មានហេតុផល ២ យ៉ាង ធ្វើឱ្យ ពេជ្រ សោភា រួមទាំងក្រុមការងារ សម្រេចចិត្តរៀបចំការ ប្រគំតន្ត្រីដ៏ធំមួយ មានឈ្មោះថា “Diamond Charity Concert” នៅថ្ងៃទី៩ ខែមិថុនាខាងមុខ នៅមជ្ឈមណ្ឌល សហប្រតិបត្តិការណ៍កម្ពុជា-កូរ៉េ CKCC។

ពេជ្រ សោភា ប្រាប់មកកាន់ Sabayថា  គោលបំណងទី១របស់នាង គឺដើម្បីលើកស្ទួយវិស័យ តន្ត្រីនៅកម្ពុជា។ ដោយសារអ្នកស្ដាប់ ភាគច្រើនចង់ឱ្យ អ្នកនិពន្ធ និងអ្នកចម្រៀងបង្កើត បទចម្រៀង Original ស្របពេលពួក គេកំពុងព្យាយាម កាត់បន្ថយការ គាំទ្របទចម្លងពីបរទេស។ ដូច្នេះនាងសង្ឃឹមថា បន្ទាប់ពីការប្រគំតន្ត្រីនេះ បទចម្រៀង Originalនៅក្នុងប្រទេសកម្ពុជា នឹងមានភាពប្រសើរឡើង។

” ទោះពេលនេះ ខ្ញុំកំពុងឈឺមែន តែខ្ញុំចង់PromoteបទOriginal កុំឱ្យគេថា ខ្មែរយើងមិនចេះ បង្កើតអ្វីសោះ ចាំយកតែរបស់គេ ខ្ញុំឈឺឆាប់ណាស់ ពេលលឺពាក្យនេះម្ដងៗ”។ សោភា ថ្លែងមកកាន់ Sabay។ នាងបន្តថា នៅនៅក្នុងឱកាសក៏ នឹងមានតារាចម្រៀង Original Song ជាច្រើនចូលរួមសម្ដែង ក្នុងនោះក៏មានម្ចាស់បទ”រាំញីកែងជើង” លោក ងួន ចាន់ដេវីត ផងដែរ។

ចំពោះគោលបំណងទី២វិញ សោភា ឱ្យដឹងបន្តថា នាងនឹងយកចំណូល បានពីការលក់ សំបុត្រចូលទស្សនាទៅបរិច្ចាគ។ ក្នុងនោះមួយថវិកាមួយ ចំណែកជួយដល់ពលរដ្ឋកំពុងប្រឈមមុខគ្រោះរាំងស្ងួតនៅតាមតំបន់ជនបទមួយចំនួន ហើយកំពុងខ្វះខាតទឹកទទួលទាន និងប្រើប្រាស់ប្រចាំថ្ងៃ ហើយថវិកាមួយចំណែកទៀត នឹងបរិច្ចាគដល់ ចាស់ជរាគ្មានទីពឹង ដែលមួយចំនួនកំពុង ប្រកបរបរលក់ផ្កា និងសុំទាននៅតាម ភ្លើងស្ដុបនានាជាដើម។

“ពួកគាត់មានវ័យចាស់ ពេកមិនអាចធ្វើ ការងារបាន ហើយគ្មានបងប្អូន សាច់ញាតិដើម្បីពឹងផ្អែកទេ។ ហេតុផលទាំងនេះ ហើយធ្វើឲ្យពួកខ្ញុំ ធ្វើការប្រគំតន្ត្រីនេះឡើងជួយគាត់”។ តារាចម្រៀងរូបនេះបន្តថា នាងមានគម្រោង ជួួយចាស់ជរាក្រីក្របំផុត ដែលចាស់ជរាមួួយចំនួន ត្រូវបានកូនរបស់ខ្លួន បោះបង់ចោលទៀតផង។

សោភា អះអាងថា នាងបានចុះទៅដល់ និងមើលឃើញផ្ទាល់ភ្នែក ពីការលំបាករបស់ពួកគាត់ ទើបជម្រុញឱ្យនាង សម្រេចបង្កើតការប្រគំតន្ត្រីសប្បុរសនេះ ឡើង បើទោះបីជាមិន ទាន់មានក្រុមហ៊ុនណាមួយ ឆ្លើយតបទៅ នឹងសំណើសុំជួយ ឧបត្ថម្ភរបស់នាង យ៉ាងណាក្ដី។

ទោះបីជាយ៉ាងណា ស្ថាបនិកមួួយរូបក្នុងបទ”រាំញីកែងជើង” រូបនេះអះអាងថា ការប្រគំតន្រ្តី សប្បុរសធម៌របស់នាង មានលក្ខណៈប្លែកពីការ ប្រគំតន្រ្តី នានាមិនខាន ហើយកើតចេញពីទឹកចិត្តមនោសញ្ចេតនាពិតប្រាកដក្នុងនាមជាអ្នកធ្លាប់រស់នៅក្នុងជីវភាពលំបាកកន្លងមក។

សោភា ថ្លែងថា៖”ប្រសិនបើសប្បុរសជនក្នុងស្រុក គ្មានសទ្ធាចូលរួមជួយទេ ខ្ញុំមានតែពឹងពាក់ បងប្អូនអ្នកក្រៅ ប្រទេសជួយម្ដង ដើម្បីជួយពួកគាត់ឱ្យបាន”។

ដកស្រង់ពី៖ Sabay