បណ្តាញសង្គម

ភរិយា ជា វណ្ណារិទ្ធ នាំ​អូន Fame ទៅ​គាំទ្រ​រឿង​ថ្មី​របស់​ស្វាមី

ក្នុងពិធីសម្ពោធ រឿងថ្មីរបស់ផលិតកម្ម មហាហង្ស “អ្នកនាងម្ចាស់ឡឺកឺ ” កាលពីល្ងាចមិញនេះ ទស្សនិកជនជាច្រើន មានការចាប់អារម្មណ៍ យ៉ាងខ្លាំងលើវត្តមានប្រពន្ធជា វណ្ណារិទ្ធ ដែលបាននាំកូន Fameទៅគាំទ្ររឿងថ្មី របស់ស្វាមី។

Fame ត្រូវបានម្ដាយដាក់ នៅលើរទេះរុញ ដែលកំពុងតែបៅទឹកដោះគោ រង់ចាំប៉ាៗរបស់គេមកដល់ និងពរឡើងទៅ លើឆាកកម្មវិធី។ ភ្លាមៗនោះ កាណុងកាមេរ៉ារបស់អ្នកកាសែតសឹង ទាំងអស់បាញ់ឆ្ពោះ ទៅរកក្មេងប្រុសម្នាក់នេះ រួមជាមួយឪពុករបស់គេ៕

 

ដកស្រង់ពី៖ Sabay