Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដឹង​ទេ កែវ វាសនា ជូន​​ថ្លៃ​បណ្ណាការ​​​ភរិយា តាម​លេខ​ហុងស៊ុយ?

  • បោះពុម្ព

តារាចម្រៀង កែវ វាសនា ដែលទើបតែរៀបការ ជាមួយកូនអ្នកជំនួញធំ ម្នាក់នៅឯស្រុក មង្គលបុរី ខេត្តបន្ទាយមានជ័យ កាលពីពេលថ្មីៗ ព្រឹកនេះ បានទម្លាយថ្លៃបណ្ណាការ ដែលខ្លួនបានជូនទៅក្រុមគ្រួសារភរិយាថា ចំនួនតួលេខមានហុងសុយ។

ថ្លៃបណ្ណាការនោះ ក្រុមគ្រួសារលោក បានជូនទឹកប្រាក់ចំនួន ៤៨១៦៨ ដុល្លារអាមេរិក ទៅក្រមគ្រួសារខាងស្រី  ដែលចំនួននេះ ត្រូវបានតារាចម្រៀង រូបនេះ បញ្ជាក់ថា គឺជាលេខហុងស៊ុយមួយ ដែលមនុស្សភាគច្រើន យកតម្រាប់តាម។ ការជូនខាងលើ ក៏មិនមែនជាការបង្គាប់ របស់ក្រុមគ្រួសារភរិយា លោកឡើយ ប៉ុន្តែក្រុមគ្រួសារជូន ដើម្បីឲ្យសាកសមកិត្តិយស ទាំងសងខាង។

លោក វាសនា  បានរៀបរាប់ពីរឿងរាវ ស្នេហាឲ្យដឹងថា ខ្លួនបានស្គាល់គ្នា ជាង៨ឆ្នាំមកហើយ ដែលការស្គាល់ដំបូង គឺក្នុងពិធីអាពាហ៍ពិពាហ៍ មួយនៅឯស្រុកមង្គលបុរី ខេត្ត បន្ទាយមានជ័យ ដែលជាស្រុកកំណើត ភរិយាលោកតែម្ដង គ្រាដែលពួកលោក បានចូល រួមមង្គលការ នោះជាមួយគ្នា។

តារាចម្រៀងមានដើមកំណើត មកពីខេត្តកំពង់ឆ្នាំងម្នាក់នេះ  បានបន្តឲ្យដឹងទៀតថា ចាប់តាំងពី ឈានដល់មាន ទំនាក់ទំនងស្នេហា រហូតដល់ចាស់ទុំ ទាំងសងខាងដឹងឮមក ខ្លួនមិនដែលទម្លាយ ឲ្យមហាជនដឹងឡើយ ក៏ព្រោះតែក្រុមគ្រួសារ ទាំងសងខាង មិនចង់ឃើញសារ ព័ត៌មានចុះផ្សាយ ពីជីវិតឯកជនរបស់លោក។

លោកបានប្រាប់ថា ម្ដាយឪពុកក្មេកលោក គឺជាអ្នករកស៊ីចងការ ប្រាក់មួយនៅឯ ខេត្តបន្ទាយមានជ័យ។ ក្នុងទំនាក់ទំនងស្នេហ៍ ជាង៨ឆ្នាំមកនេះ លោក និងភរិយា ធ្លាប់បានរកស៊ី មុខរបររួមគ្នាមួយ គឺលក់ផលិតផល គ្រឿងសម្អាងនាំចូលពី ប្រទេសម៉ាឡេស៊ី ដោយកាលពីប៉ុន្មានខែមុន បានចំណាយដើមទុន រហូតដល់ទៅជិត៣ម៉ឺនដុល្លារ  ហើយជំនួញនោះ កំពុងតែដំណើរការរាល់ថ្ងៃ។

ដោយសារតែ អាពាហ៍ពិពាហ៍របស់លោក ប្រារព្ធធ្វើនៅខេត្ត បន្ទាយមានជ័យ ឆ្ងាយពីរាជធានីភ្នំពេញ កែវ វាសនា បញ្ជាក់ថា លោក មិនបានអញ្ជើញ មិត្តសិល្បៈច្រើនទេ ពោលគឺមានតែអ្នក ជិតស្និទ្ធប្រហែលជាង១០នាក់ប៉ុណ្ណោះ។ បន្ទាប់ពីអាពាហ៍ពិពាហ៍ លោកបានបញ្ជាក់ ជាចុងក្រោយថា មិនមានគម្រោង កាត់ចំណងដៃ នៅរាជធានីភ្នំពេញឡើយ ព្រោះមិនចង់រំខាន ញាតិមិត្តច្រើនជាងនេះ៕

ដកស្រង់ពី៖ Sabay