បណ្តាញសង្គម

BMW​ ​រចនា​ម៉ូដ​ ​ឲ្យ​ស្មាតហ្វូន​ ​ZTE​ ​ម៉ូដែល​ថ្

Axon 7 ជាស្មាតហ្វូនម៉ូដែលថ្មីរបស់ ZTE ដែលត្រូវបានរចនារូបរាង ដោយអ្នកជំនាញរបស់ BMW ហើយនឹងត្រូវដាក់លក់ក្នុងតម្លៃមិនលើស ៥០០ ដុល្លារ។

ស្មាតហ្វូនម៉ូដែលនេះ ដំណើរការដោយ បន្ទះឈីបប្រភេទ Snapdragon 820 RAM ទំហំ ៤GB និងអេក្រង់ប្រភេទ AMOLED 1440p ទំហំ ៥,៥អិញ។ Axon 7 មានក៏មានបំពាកនូវ កាមេរ៉ាដែលមាន Aperture f/1.8 និងកម្រិតចាប់រូបភាពដល់ទៅ ២០ មេហ្គាភិចសែល ដែលធ្វើឲ្យវាអាចថតរូប បានស្អាតទោះពេលងងឹត ហើយក៏មានភ្ជាប់ មុខងារទប់លំនឹង រូបភាព (OIS)ផងដែរ។ លើសពីនេះ Axon 7 មានអង្គផ្ទុកទិន្នន័យដល់ទៅ ៦៤ GB និងអាចបន្ថែម Micro SD ។

ចំណុចពិសេស របស់ Axon 7 គឺមានប្រើនូវរន្ធ USB-C ដែលសាកថ្មឆាប់ពេញ និងបញ្ជូនទិន្នន័យបានរហ័ស ហើយវាក៏មានមុខងារ ស្កេនក្រយៅដៃសុវត្ថិភាព បានរហ័សផងដែរ។ ក្នុងនោះ Axon 7 អាចដំណើរការ ជាមួយឧបករណ៍ VR គ្រាប់ប្រភេទ ដែលប្រើប្រាស់ស្តង់ដារ Google’s Daydream VR ៕

ដកស្រង់ពី៖ Sabay