បណ្តាញសង្គម

សាម​សុង Galaxy S7 edge Pink Gold កំពុង​ទទួល​បាន​ភាព​ទាក់ទាញ​ពី​អ្នក​ប្រើប្រាស់

រាជធានីភ្នំពេញ ៖ អ្នកគាំទ្រទូរស័ព្ទដៃ សាមសុងជាច្រើននាក់ បានមកទិញទូរស័ព្ទ សាមសុង Galaxy S7 edge Pink Gold ដែលជាស៊េរីថ្មី ទើបចេញលក់ នៅលើទីផ្សារកម្ពុជា។

ដោយទទួលបាន ការគាំទ្រពីអតិថិជន ចំពោះ Galaxy S7 edge និង S7 លើសពីការរំពឹងទុក បន្ទាប់ពីដាក់លក់ ជាផ្លូវការកាលពី ចុងខែមីនា កន្លងមក ក្រុមហ៊ុនសាមសុង បាននាំមកនូវជម្រើសទាន់ សម័យមួយទៀត គឺ Galaxy S7 edge Pink Gold ។ លោក ឆែ សុខឡេង ប្រធានផ្នែកផ្សព្វផ្សាយ របស់សាមសុងថៃ អេឡិចត្រូនិច ប្រចាំកម្ពុជា បានឲ្យដឹងថា «ចំនួនអតិថិជនដែលមកទិញ គឺមានចំនួនច្រើនជាង ការរំពឹងទុក ហើយយើងក៏ទទួលបាន មតិវិជ្ជមានពី អតិថិជនជាច្រើន ចំពោះទូរស័ព្ទពណ៌ផ្កាឈូក មាសនេះ។

យើងជឿជាក់ថា ប្រណីតភាព និងសម្រស់ទ្វេដង របស់ទូរស័ព្ទ Galaxy S7 edge Pink Gold នឹងនាំមកនូវភាព ស៊ីវីល័យដល់អ្នកប្រើប្រាស់ និងរឹតតែទទួលបាន ការគាំទ្រពីអតិថិជន កម្ពុជាមិនខាន»។ ទូរស័ព្ទ Galaxy S7 edge Pink Gold នេះក៏ដូចជាទូរស័ព្ទ Galaxy S7 edge និង S7 សុទ្ធតែអាចការពារជ្រាបទឹក ដោយប្រព័ន្ធការពារនៅ ខាងក្នុងទូរស័ព្ទ ហើយ Galaxy S7 edge មានដាក់នូវ Shortcut ដែលអតិថិជនអាច ប្រើកម្មវិធីសំខាន់ៗ ដូចជាអ៊ីម៉ែល ថតselfie ថត panorama នឹងប្រើកម្មវិធីផ្សេងៗ បានយ៉ាងសាមញ្ញ។

អតិថិជនទិញ ទូរស័ព្ទសាមសុង Galaxy S7 edge Pink Gold នឹងទទួលបាន អង្គចងចាំ៦៤GB ដែលចែកជួនរហូត ដល់អស់ពីស្តុកមិនតែប៉ុណ្ណោះ ក៏មានការថែមជួននូវស៊ី cellcard រហូតដល់ថ្ងៃទី៣០ មិថុនា ដែលមានទឹកប្រាក់៣៦០ដុល្លារ សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធ និងអ៊ិនធើរណេត។ ម្យ៉ាងទៀតអតិថិជន ក៏អាចទិញទូរស័ព្ទនេះ តាមរយៈការបង់រំលស់ ជាមួយធនាគារឯកទេស ដោយអត្រាការប្រាក់០% រហូតដល់ចុងខែកក្កដា ឆ្នាំ២០១៦ផងដែរ៕

ដកស្រង់ពី៖ kohsantepheap