Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រ៉េត ស៊ូហ្សាណា ធ្លាក់សំឡេងពេលច្រៀងបទខ្មែរ

  • បោះពុម្ព

ភ្នំពេញៈការប្រកួតកម្មវិធី The Voice Cambodia សប្ដាហ៍ទី៤ កាលពីយប់ ថ្ងៃទី៥ មិថុនា បេក្ខនារីរ៉េត ស៊ូហ្សាណា សម្រេចចិត្តបកស្រាយ បទខ្មែរតាមការទទូចសុំ។

នាងបានជ្រើសយកបទ «ទីនេះមានមនុស្សខូចចិត្ត» ធ្វើជាបទប្រកួតប្រជែង ដោយគេកត់សម្គាល់ ថាទឹកដមសំឡេងក្នុង ការបកស្រាយបទ នេះរបស់នាង មានការធ្លាក់ចុះ សមត្ថភាពមែនទែន បើធៀបនឹងបទ អង់គ្លេស ដែលនាងជ្រើស យកមកច្រៀងកន្លងមក។ អ៊ីចឹងហើយទើប នាងមិនទទួលបាន សំឡេងឆ្នោតនាំមុខ ហើយបានឈាន ទៅកាន់វគ្គបន្ត ដោយ សារ តែCoach កញ្ញាជ្រើសយក។

ក្រុមអ្នកលេង ហ្វេសប៊ុកបានបង្ហាញការ អបអរសាទរចំពោះ ការសម្រេចចិត្តជ្រើស បទខ្មែរយកមក ច្រៀងរបស់នាង ប៉ុន្តែក្រុមអ្នកលើក សរសើរដដែល ក៏បានលើកឡើង នូវចំណុចខ្វះខាតយ៉ាងច្រើន ដែលបានលេចឡើង ក្នុងបទចម្រៀង មួយបទនោះ ផងដែរ។ ក្រុមអ្នកប្រើបណ្ដាញ សង្គមបានអះអាងថា សំនៀងច្រៀងភាសាខ្មែរ របស់នាងក្រៅពី ច្រៀងមិនសូវមានទឹកដមគួរអោយចង់ស្ដាប់ដូចពេលនាងច្រៀងបទអង់គ្លេស ក៏បញ្ចេញពាក្យមួយម៉ាត់ៗក្នុងបទចម្រៀងមិនល្អផងដែរ។

យ៉ាងណាមិញចំណុចខ្វះខាតដែលត្រូវគេលើកឡើងអាចមកពីនាងបង្ហើបទចម្រៀង តាមរបៀបស្ទីលថ្មី អោយប្លែកពីម្ចាស់ដើម និងអាចមកពីនាង ជ្រើសបទមិនត្រូវ សំឡេងរបស់នាង ទើបធ្វើអោយក្រុម អ្នកស្ដាប់ហាក់ បង្ហាញអារម្មណ៍ទើសៗ ត្រចៀក។ ក្រោយស្ដាប់ នាងច្រៀងបទ«ទីនោះមានមនុស្សខូចចិត្ត» មិនទាន់ទាំងចប់ ស្រួលបួលផង អ្នកខ្លះបានបង្ហោះអារម្មណ៍ខកចិត្ត និងបានបង្ហើសំណេរ ថាមកពីនាងច្រៀងបទខ្មែរ មិនសូវពីរោះ ទើបនាងជ្រើស យកបទបរទេស មុនពេលមាន ការរិះគន់ខ្លាំងៗ។

ប៉ុន្តែភាគច្រើន ដែលដឹងថានាង ប្ដូរមកច្រៀងបទខ្មែរ ក៏បានការសរសេរ ថានាងច្រៀងបទ ខ្មែរនៅតែល្អ ដោយគ្រាន់តែធ្លាក់ ភាពទាក់ទាញ បើធៀបនឹងពេលច្រៀងបទ បរទេសបន្ដិចប៉ុណ្ណោះ។ ម្យ៉ាងនាងក៏បានទទួលស្គាល់ សមត្ថភាពរបស់ខ្លួននោះដែរ ជាមួយនឹងសំណួរថា «បើខ្ងុំច្រៀងបទចម្រៀងជាភាសាខ្មែរមិនពិរោះតើមានអ្នកណានៅស្រឡាញ់ខ្ងុំទេ?»។

រ៉េត ស៊ូហ្សាណា នៅតែបានបន្ត ទៅកាន់វគ្គបន្ត បើទោះជានាងត្រូវគេ មើលឃើញថា បកស្រាយបទចម្រៀង មានចំណុចខ្វះចន្លោះ ជាងបេក្ខជនឆាយ ណាឃីម ដែលត្រូវធ្លាក់ក្នុង ក្រុម ដោយ សារតែឱក សុគន្ធកញ្ញា ជាអ្នកកាត់ក្ដី៕

ដកស្រង់ពី៖ Postnews