Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តេង លក្ខិណា ស៊ី​ថ្លៃ​ក្បែរ ១០០០០ដុល្លារ​អាមេរិក​ សម្រាប់​ស្ប៉ត​ពាណិជ្ជកម្ម​​ថៃ​មួយ

  • បោះពុម្ព

កញ្ញា តេង លក្ខិណា ដែលជាតារាចម្រៀង ប្រចាំផលិតកម្ម M ថ្មីៗនេះ មានព័ត៌មានថា បានសហការជាមួយ ក្រុមហ៊ុនឯកទេស សម្រករាងរបស់ ប្រទេសថៃមួយ ថតស្ប៉តពាណិជ្ជកម្ម តែសម្រករាង ដោយទទួលបាន ថ្លៃឈ្នួលពលកម្មក្បែរៗ ម៉ឺនដុល្លារអាមេរិក។ នេះបើតាមប្អូនប្រុស ទម្លាយឲ្យដឹង។

លោក តេង ឆេកូ ដែលជាប្អូនប្រុសហើយ ក៏ជាតារាចម្រៀង ប្រចាំផលិតកម្ម M ដូចគ្នា បានលើកឡើងថា “បើតាមខ្ញុំដឹង តម្លៃក្នុងការថតស្ប៉ត តែសម្រករាងហ្នឹង គឺជិត ១ម៉ឺន ដុល្លារអាមេរិក ដោយបច្ចុប្បន្ន បានចាក់ផ្សាយរួចហើយ!”។ លោកបន្ថែមថាកាល ដែលក្រុមហ៊ុនថៃ គេសម្រេចយក បងស្រីរបស់ខ្លួន ដើម្បីដើរតួ ក្នុងស្ប៉តនោះ ដោយសារគេចាប់អារម្មណ៍ លើទម្រង់មុខបែបកូនកាត់ ខ្មែរ-កូរ៉េ និងចំណុចចម្បងនោះ គឺរាងរបស់នាងតែម្ដង។

លោកបន្តថា ដងខ្លួនបងស្រី សក្ដិសមជាមួយនឹង ផលិតផលតែសម្រក រាងមួយនោះតែម្ដង ក្រៅពីនេះទៀត សមត្ថភាពគឺជា កត្តាចាំបាច់មួយ ដែរសម្រាប់ការថតនេះ។ ហើយស្ប៉តពាណិជ្ជកម្មមួយនេះ គឺបានទៅថត នៅប្រទេសថៃ ផ្ទាល់តែម្ដង។ ពាក់ព័ន្ធនឹងបញ្ហានេះ សាមីខ្លួន តេង លក្ខិណា មិនភ្ជាប់ទំនាក់ទំនង បានទេនៅព្រឹកនេះ៕

\

ដកស្រង់ពី៖ Sabay