Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថែល ថៃ ទម្លាក់ រ៉េត ស៊ូហ្សាណា

  • បោះពុម្ព

ភ្នំពេញៈ ខណៈដែលនៅ លើបណ្ដាញហ្វេសប៊ុក មានការរិះគន់ថាCoach ឱក សុគន្ធកញ្ញា មានភាពមិន យុត្តិធម៌ព្រោះតែអោយរ៉េត ស៊ូហ្សាណាច្រៀងបទ ដែលមានមេឡូឌីទាប ហើយអោយថែល ថៃ ច្រៀងបទស្រែកៗពិបាកៗនោះ នៅទីបំផុត ការរិះគន់ដែលបាន កើតឡើងត្រូវ បានបញ្ចប់ បន្ទាប់ពី បេក្ខនារីរ៉េត ស៊ូហ្សាណា ត្រូវបានទម្លាក់ កាលពីយប់ថ្ងៃទី១២ មិថុនា ក្នុងកម្មវិធីThe Voice Cambodia ដោយជើងខ្លាំងថែល ថៃ។

ការបរាជ័យរបស់នាង គឺជាការបិទបញ្ចប់ រាល់ការរិះគន់ ខណៈដែលមុនការ ប្រកាសលទ្ធផល គឺការផុសផុលយ៉ាង ខ្លាំងវាយសន្ធាប់ ថាកម្មវិធី បានរៀបចំអោយរ៉េត ស៊ូហ្សាណា ទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ដើម្បីអោយមានប្រៀបលើ ថែល ថៃ នោះ។ ឱក សុគន្ធកញ្ញាត្រូវ គេឃើញបង្ហូទឹកភ្នែក និងយំអោបរ៉េត ស៊ូហ្សាណា នៅចុងកម្មវិធីបន្ទាប់រ៉េត ស៊ូហ្សាណា ត្រូវបានចាកចេញ ដោយនឹកស្មានមិនដល់។

លទ្ធផលនេះ បានជួយអោយ មហាជនភាគច្រើន ទទួលយក ខណៈដែលក្រុមរបស់ឱក សុគន្ធកញ្ញា គឺជាក្រុមដែលមាន មហាជនផ្ដោត ការចាប់អារម្មណ៍ជាងគេ ដោយសារតែរ៉េត ស៊ូហ្សាណា ថ្វីដ្បិតទទួលបានការសរសើរថា ច្រៀងបទអង់គ្លេសបានល្អ ប៉ុន្តែការរិះគន់ ចំពោះនាងក៏ ច្រើនលើសលប់។ ថែល ថៃ គឺជាបេក្ខជនតែម្នាក់ ក្នុងក្រុមឱក សុគន្ធកញ្ញា ដែលបានទម្លាក់រ៉េត ស៊ូហ្សាណា ហើយលោកក៏ជាម្នាក់ក្នុងក្រុម៤រូប ដែលទទួលបានប្រាក់ រង្វាន់២ពាន់ដុល្លារត្រលប់ ទៅផ្ទះដោយស្វ័យផងដែរ ព្រោះតែកម្មវិធីបានប្រកាសថា ៤រូប ដែលបានទៅកាន់វគ្គផ្ដាច់ព្រ័ត្រ បើទោះមិនជាប់ ចំណាត់ថ្នាក់ក៏ទទួលបាន ២ពាន់ដុល្លារក្នុងដៃ។

ក្នុងនោះបេក្ខជន បេក្ខនារីដែលត្រូវ បានទម្លាក់ដោយកម្មវិធី ក៏មានការបង្ហូរ ទឹកភ្នែកនៅមុនគោរព លាផងដែរ។ ជាពិសេស គឺបេក្ខនារីរ៉េត ស៊ូហ្សាណា បើទោះជាបានទទួលស្គាល់ ចំពោះការបរាជ័យ ក៏នាងបង្ហូរទឹកភ្នែក បង្ហាញការសោកស្ដាយ នៅពេលអោបលាCoach របស់ខ្លួន។ កម្មវិធីនេះ នឹងមានតែម្នាក់ ប៉ុណ្ណោះត្រូវបានកំណត់ថា ជាម្ចាស់ពាន ដោយមិនមាន ចំណាត់ថ្នាក់លេខ២ លេខ៣ ឬចំណាត់ថ្នាក់កិត្តិយសនោះទេ។

៤នាក់ដែលបាន ឈានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ នោះរួមមាន បេក្ខនារីឈីន រតនៈ ក្នុងក្រុមលោកណុប បាយ៉ារិទ្ធិ បេក្ខនារី សាន ស្រីឡៃ ក្នុងក្រុមរបស់អ្នកនាង ពេជ្រ សោភា បេក្ខជន ឃី សុឃុន ក្នុងក្រុមលោកឆន សុវណ្ណរាជ និងបេក្ខជន ថែល ថៃ ក្នុងក្រុមរបស់ឱក សុគន្ធកញ្ញា៕

ដកស្រង់ពី៖ Postnews