Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Zoomer X កែ​ចេញ​​រាងប្លែកៗ​ចឹង ដឹង​អស់​ថ្លៃ​ប៉ុន្មាន​អត់?

  • បោះពុម្ព

ម៉ូតូ Zoomer X មួយគ្រឿងជាធម្មតាតម្លៃប្រហែល ២ ០០០ ដុល្លារឬក្រោមនេះតិចតួចប៉ុណ្ណោះ តែបើយកទៅលេង ឬកែឱ្យទាក់ទាញវិញ តម្លៃស្ទើរតែទ្វេមួយជាពីរ។

លោក ទុន សុវណ្ណឌី ដែលជាម្ចាស់ហាង លេងម៉ូតូ Mr Boss បានប្រាប់ឱ្យដឹងថា ម៉ូតូដែលយុវវ័យស្ទាវៗ កំពុងពេញនិយម យកមកកែ លេងម៉ូតភាគច្រើន មាន Zoomer X, MSX, Café, Today, Scopy ជាដើម។ តម្លៃនៃការលេង អាស្រ័យលើសម្ភារៈជាក់ស្ដែង ដូចជាកង់មុខ ឬក្រោយ ១ គ្រាប់តម្លៃប្រហែលពី ៣០០ ទៅ ៤០០ ដុល្លារទៅតាមទំហំកង់។ កង់ល្អ ១គូជាមធ្យមតម្លៃពី ៧០០ ទៅ ១ ០០០ ដុល្លារ បើដៃចង្កូតវិញ តម្លៃចាប់ពី ៣០ ដល់ ១០០ ដុល្លារ ឯចង្កៀងបំភ្លឺវិញ តម្លៃពី ១០០ ដល់ ១៥០ ដុល្លារ។

សរុបមក ម៉ូតូមួយគ្រឿង បើកែបីចំណុច ខាងលើនេះ អាចអស់ដល់ខ្ទង់ ១៥០០ ទៅ ២ ៥០០ ដុល្លារបន្ថែមទៀត លើតម្លៃដើម តែបើកែ ឬលេងបន្តិចបន្តូច ឱ្យមានភាពទាក់ទាញមិន ចំណាយខ្ពស់ ដូច្នេះទេ។

លោកបានបន្ថែមថា ចំពោះការលេង ឬកែម៉ូតូជាគំនិត ច្នៃប្រឌិតបង្កើត អ្វីដែលថ្មី ប៉ុន្តែចំពោះការកែលេងស៊ីម៉ាំង ចេញលឺសម្លេង ខ្លាំងដូចឡាន ឬកែខុសលក្ខណះ បច្ចេកទេស ក៏លោក មិនគាំទ្រដែរ និងចង់ឱ្យការលេងម៉ូតូ គ្រាន់តែការកម្សាន្ត ដោយមិនប៉ះពាល់ដល់ សិទ្ធិអ្នកដទៃ៕

ដកស្រង់ពី៖ Sabay