បណ្តាញសង្គម

Microsoft នឹង​ឈប់​ផលិត Surface 3 នៅ​ចុងឆ្នាំ​នេះ

ក្រុមហ៊ុន Microsoft បានប្រកាសថា ខ្លួននឹងលែងផលិតលែបថប Surface 3 នៅចុងឆ្នាំ ២០១៦ នេះ ។

ក្រុមហ៊ុនឱ្យដឹងថា ចាប់តាំងពីវត្តមានរបស់ Surface ជំនាន់ទី៣ ជាង១ឆ្នាំលើទីផ្សារ កន្លងមកមើលឃើញ ថាវាមានការទាក់ទាញ និងពេញនិយម ខ្លាំងពីអតិថិជន ។ យ៉ាងណាមិញ ដោយសារតែសារ ពើភណ្ឌមានកំណត់ក៏ សម្រេចចិត្តឈប់ផលិត Surface ៣ ទៀតហើយ ពោលគឺនៅចុងឆ្នាំ នេះតែម្តង ។

ផលិតផលនោះ បច្ចុប្បន្នលែងមាន ក្នុងស្តុកលក់តាម Online របស់ក្រុមហ៊ុន Microsoft ជា បណ្តើរៗហើយ ។  Surface 3 ប្រកាសជាផ្លូវការ កាលពីខែឧសភា ២០១៥ ដោយមានលក្ខណៈ ពិសេសគឺ១០.៨អីុង ។ ទំហំ RAM ២ជី និង៤ជី ។ កាមេរ៉ាមុខ៣.៥ ម៉េហ្កាភិចសែ៊ល និងកាមេរ៉ាក្រោយ៨ ម៉េហ្កាភិចស៊ែល។

ថាមពលថ្ម របស់វាប្រើប្រាស់ រហូតដល់១០ ម៉ោង ខណៈតម្លៃចាប់ពី៤៩៩ដុល្លារ ឡើងទៅជាតម្លៃលើ គេហទំព័រផ្លូវការ របស់ក្រុមហ៊ុន Microsoft តែម្តង ៕

ដកស្រង់ពី៖kohsantepheapdaily