បណ្តាញសង្គម

សារ​មួយ​ឃ្លា​​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បារម្ភ​ថា ត្រចៀកកាំ​លែងលះ​ប្ដី​រួច​ហើយ

ដោយសារតែពាក្យប៉ុន្មានម៉ាត់លើបណ្ដាញសង្គម បានធ្វើឲ្យអ្នកគាំទ្ររបស់តារាសម្ដែង Zhao Wei បារម្ភថានាងនិងស្វាមីបានបែកបាក់គ្នាហើយ។

តារាសម្ដែង លំដាប់ជួរមុខ របស់ចិន Zhao Wei ថ្មីៗនេះ បានធ្វើឲ្យអ្នកគាំទ្រ របស់ខ្លួនព្រួយបារម្ភ យ៉ាងខ្លាំង ដោយសារសារមួយ នៅលើបណ្ដាញសង្គម។ នៅលើ Weibo តួរឿង “ព្រះនាងយេយេ” បានសរសេរថា៖ “ដោយសារ តែយល់ច្រឡំ ទើបភ្ជាប់និស្ស័យ នឹងគ្នា។ ដោយសារតែ យល់ចិត្តគ្នាពេក ទើបបែកគ្នា”។

ពាក្យទាំងនេះ បានធ្វើឲ្យគេគិតថា វាសំដៅទៅលើស្វាមី របស់ត្រចៀកកាំ។ ក្រោយពេលឃើញ status របស់ខ្លួន ត្រូវបានគេ ចែកចាយបន្ត ច្រើនពេក តារាអាយុ ៤០ឆ្នាំ បានលុបអត្ថបទ នោះចោល៕

ដកស្រង់ពី៖ Sabay