បណ្តាញសង្គម

អបអរ! Chompoo សម្រាលបុត្រ​​ដោយជោគជ័យ ប្ដី​វិញ​ញញឹម​បិទ​មាត់​មិន​ជិត​ទេ!

ទីបំផុតកូនភ្លោះរបស់ Chompoo Araya បានប្រសូតដោយសុវត្ថិភាពហើយ នៅថ្ងៃទី ០៦ ខែកញ្ញានេះ។

រង់ចាំអស់រយៈជាយូរ ពេលនេះកូន របស់តារាសម្ដែង Chompoo និងស្វាមី Nott Witsarut បានកើតហើយ ប្រកបដោយសុវត្ថិភាពទាំងម្ដាយ និងទារកទាំង២។ កើតមកភ្លាម កូនភ្លោះទាំង២មាន ទម្ងន់ខុសគ្នាបន្តិចដោយ Thunder មានទម្ងន់ ២,៦៦គីឡូក្រាម រីឯ Storm មានទម្ងន់ ២,៥៦គីឡូក្រាម។ ចំណែកប្រវែង របស់ពួកគេ គឺ ៤៧,៥សង់ទីម៉ែត្រ។

ងាកទៅមើល លោកប៉ារបស់កូនតូចទាំង ២វិញចេញពីបន្ទប់សម្រាល ជាមួយអារម្មណ៍ដ៏រំភើប និងទឹកមុខរីករាយរកពាក្យអ្វីមកប្រៀបពុំបានឡើយ ខណៈអ្នកម្ដាយទាំងសងខាង ក៏សប្បាយមិនចាញ់កូនដែរ ព្រោះពេលនេះពួកគេ មានសមាជិកគ្រួសារថ្មីដល់ទៅ ២នាក់ទៀតហើយ។

ចំណែកមិត្តភ័ក្ដិ និងអ្នកដែលមកសួរសុខទុក្ខ ដទៃទៀតដែលមានវត្តមាន នៅក្នុងមន្ទីរពេទ្យក៏រីករាយ សាទរគ្រប់ៗគ្នាដែរ។ យ៉ាងណាមិញ ចំពោះរូបរាងមុខមាត់ កូនភ្លោះទាំង ២របស់ តារាស្រីរូបនេះ នៅមិនទាន់បង្ហាញ ជាសាធារណៈនៅឡើយទេ។ ជាព័ត៌មានថ្មីមួយទៀត គ្រួសារ Chompoo នឹងរៀបចំសន្និសីទ កាសែតមួយនៅថ្ងៃទី ០៩ ខែកញ្ញាខាងមុខនេះ៕


 

ដកស្រង់ពី៖ Sabay