បណ្តាញសង្គម

ក្តៅទៀត​ហើយ Apple​ ​សារភាព​ ប្រើ​បុគ្គលិក​ខុស​ច្បាប់​ដើម្បី​ផលិត​ ​iPhone X

ការស៊ើបអង្កេតមួយ ធ្វើឡើងដោយកាសែត Financial Times រកឃើញថា រោងចក្រ Foxconn បានប្រើប្រាស់បុគ្គលិកដែល ជាសិស្សហាត់ការ ៦ នាក់ធ្វើការប្រមាណ ១១ ម៉ោងក្នុងមួយថ្ងៃដើម្បីផលិត iPhone X ម៉ូដែល Pre-Order ឲ្យទាន់ពេលចេញលក់។

ក្រោយទទួលបាន របាយការណ៍ខាងលើ Apple បានបើកការស៊ើបអង្កេតដោយខ្លួនឯង ហើយជាលទ្ធផល Apple ព្រមទទួលស្គាល់ថាពិតជាមានករណីបុគ្គលិក ជាសិស្សធ្វើការលើស ម៉ោងពិតមែន ខណៈករណីនេះគឺរំលោភ ច្បាប់ការពារសុវត្ថិភាព សិស្សហាត់ការ (ធ្វើការផងរៀនផង) របស់ប្រទេសចិន។

ដោយឡែក ការស៊ើបអង្កេតក៏បាន ចម្លើយពីសិស្សទាំង ៦ ដែលបង្ហាញថា មូលហេតុធ្វើការថែមម៉ោង យ៉ាងច្រើននេះ គឺជាការស្ម័គ្រចិត្តរបស់ពួកគេ ព្រោះដើម្បីបានបទពិសោធន៍ ច្រើនមុនពេលបញ្ចប់ការសិក្សា។ សិស្សម្នាក់ក្នុងចំណោមនោះ បានបញ្ជាក់ថា ក្នុងមួយវេនគេត្រូវដំឡើងកាមេរ៉ា iPhone X ប្រមាណ ១ ២០០ គ្រឿង ដោយមិនមានជំនួយពីរ៉ូបូត ពោលគឺត្រូវធ្វើដោយដៃ៕

ដកស្រង់ពី៖ Sabay