បណ្តាញសង្គម

Samsung ឲ្យ​អ្នក​ប្រើ​ iPhone សាកប្រើ Note 8/S8 មួយ​ខែ​

ក្រុមហ៊ុន Samsung បានចាប់ផ្ដើមកម្មវិធី ថ្មីមួយឈ្មោះថា “Galaxy Experience Program” នៅក្នុងប្រទេសកូរ៉េខាងត្បូង ជាកម្មវិធីដែលអនុញ្ញាតឲ្យអ្នកប្រើ iPhone សាកល្បងប្រើ Galaxy Note 8 ឬ Galaxy S8 រយៈពេលមួយខែ។

អ្នកប្រើ iPhone នៅកូរ៉េខាងត្បូងដែល មានចំណាប់អារម្មណ៍អាច ចុះឈ្មោះចូលរួមក្នុង កម្មវិធីនេះចាប់ពីថ្ងៃទី ២១ ដល់ ២៧ ខែវិច្ឆិកា។ ក្រោយមក Samsung នឹងជ្រើសរើសមនុស្ស ១០ ០០០ នាក់នៅថ្ងៃទី ៣០ វិច្ឆិកា។ អ្នកដែលត្រូវបានជ្រើសរើសនឹង ត្រូវធ្វើដំណើរទៅកាន់ Samsung Digital Plaza ចាប់ពីថ្ងៃទី ១ ដល់ ១១ ខែធ្នូ ដើម្បីទិញ Galaxy Note 8 ឬ Galaxy S8។

ការចូលរួមនេះត្រូវចំណាយ ៤៥ ដុល្លារសម្រាប់ថ្លៃចុះឈ្មោះផងដែរ ហើយទឹកប្រាក់នេះនឹង ត្រូវប្រគល់ជូនវិញ ប្រសិនបើអតិថិជនសម្រេចថានឹងប្រើ Galaxy Note 8 ឬ Galaxu S8 បន្តទៀត។ យ៉ាងណាក្ដី បើអតិថិជនសម្រេចថា យកស្មាតហ្វូនទៅ ឲ្យក្រុមហ៊ុនវិញ នោះគេនឹងទទួលបានទឹកប្រាក់ដែល ចំណាយលើការទិញស្មាតហ្វូន ត្រឡប់មកវិញ ហើយថ្លៃចុះឈ្មោះក្រុមហ៊ុននឹងរក្សាទុក។

ការចាប់ផ្ដើមកម្មវិធីនេះ ធ្វើឡើងបន្ទាប់ពី iPhone X របស់ Apple បានចេញលក់ជាផ្លូវការក្នុង ប្រទេសកូរ៉េខាងត្បូង៕

ដកស្រង់ពី៖ Sabay