បណ្តាញសង្គម

គូ​ស្នេហ៍​តារា​ល្បី​ណា​ខ្លះ​ ចិត្តមិនដាច់វិលរក​គ្នា​វិញ​ ក្រោយ​ពីចែកផ្លូវ​គ្នា?

នៅពេលដែលទំនាក់ទំនង ស្នេហាត្រូវបានបែកបាក់ វាពិតជាឈឺចាប់ណាស់ សម្រាប់មនុស្សម្នាក់ៗ។

ជាងនេះទៅទៀត អ្វីដែលពិបាកធ្វើនោះ គឺត្រឡប់រកមនុស្សដែល ធ្លាប់ចាកចេញពីយើងជាថ្មី ប៉ុន្តែនេះមិនមែនជាបញ្ហាសម្រាប់គូស្នេហ៍តារាទាំង៥គូដែលមានក្នុងអត្ថបទថ្ងៃនេះទេ។

ទោះបីជាធ្លាប់មានភាព រកាំរកូស បែកបាក់គ្នាយ៉ាងណាក៏ដោយ ចុងបញ្ចប់ ពូកគេនៅតែវិលមករកគ្នាវិញដដែល។

១. តារាចម្រៀង Adam Levine និងតារាម៉ូដែល Behati Prinsloo


Adam Levine បានទាក់ទងជាមួយនាង Behati Prinsloo កាលពីឆ្នាំ ២០១២ រហូតដល់ ២០១៣។ ក្រោយមក លោកក៏បានចែកផ្លូវគ្នាជាមួយនាង ហើយទៅទាក់ទង តារាម៉ូដែលម្នាក់ទៀតឈ្មោះ Nina Adgal។ ក្រោយពីធ្វើការ ស្វែងយល់ចិត្តគ្នាជាមួយមិត្តស្រីថ្មី ម្ចាស់បទ “Sugar” រូបនេះដឹងខ្លួនថា Behati ជាមនុស្សតែម្នាក់គត់ ដែលលោកត្រូវការ។

ទំនាក់ទំនងជាមួយមិត្តស្រីថ្មី បានបញ្ចប់ហើយលោកក៏បានសុំ Behati រៀបការភ្លាមៗ។ ពួកគេទាំងពីរបានរៀបការនឹងគ្នាកាលពីខែមិថុនា ឆ្នាំ២០១៤ ហើយទទួលបានកូនមួយ (កំពុងពពោះកូនមួយទៀត) ជាចំណងដៃជាមួយគ្នា។

២. តារាចម្រៀង Justin Timberlake និងតារាសម្ដែង Jessica Biel


តារាចម្រៀង Justin Timberlake និងនាង Jessica Biel ចាប់ផ្ដើមទាក់ទងគ្នាក្នុងឆ្នាំ ២០០៧ ប៉ុន្តែអ្វីៗត្រូវបានបញ្ចប់នៅក្នុងដើមឆ្នាំ ២០១១ ដោយសារអ្នកទាំង ២រស់នៅមិនចុះសម្រុងគ្នា។ ក្រោយមកលោកក៏បានកែប្រែខ្លួន ហើយសុំត្រូវគ្នាវិញជាមួយJessica។

ពួកគេត្រឡប់រកគ្នាវិញ ក្នុងខែតុលា ឆ្នាំ ២០១១ ហើយបានរៀបការ ជាមួយគ្នាក្នុងខែតុលា ឆ្នាំ២០១២។

៣. តារាសម្ដែង Liam Hemsworth និង តារាចម្រៀង Miley Cyrus


តារាចម្រៀង Miley Cyrus និង Liam Hemsworth ចាប់ផ្តើមទាក់ទងគ្នាក្នុងឆ្នាំ ២០០៩ ហើយបានភ្ជាប់ពាក្យ នឹងគ្នាក្នុងឆ្នាំ ២០១២ ប៉ុន្តែពួកគេទាំងពីរនាក់ បានបញ្ចប់ទំនាក់ទំនង ថែមទាំងផ្ដាច់ពាក្យក្នុងខែ កញ្ញា ឆ្នាំ២០១៣។ ក្រោយមក អ្នកទាំងពីរបានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើល ដោយសារតែពួកគេ បានទាក់ទងគ្នាវិញនៅចុងឆ្នាំ ២០១៥។

ឥឡូវនេះ គូស្នេហ៍នេះបានភ្ជាប់ពាក្យ នឹងគ្នាម្ដងទៀត ប៉ុន្តែពួកគេនិយាយថាមិនទាន់ មានគម្រោងរៀបការនោះទេ។

៤. តារាសម្ដែង Kristen Bell និងDax Shepard


តារាសម្ដែង Dax Shepard បានចែកផ្លូវគ្នាជាមួយតារាសម្ដែង Kristen Bell ដោយសារតែលោក សម្លឹងឃើញអ្នកថ្មី។ ប៉ុន្តែក្រោយមកលោក Dax បានដឹងកំហុស ខ្លួនឯងភ្លាមៗហើយ ក៏បានសុំត្រូវគ្នាវិញ។

៥. តារាចម្រៀង Justin Bieber និង Selena Gomez


ជាការពិតណាស់ Jelena បានត្រលប់រកគ្នាវិញ ហើយកាលពីថ្មីៗនេះ ក្រោយពីនាង Selena បានប្រកាសថា នាងបែកគ្នាជាមួយមិត្តប្រុសរបស់នាង (The Weeknd) មកនោះ។ ក្រោយពីបែកបាក់ពីគូស្នេហ៍ Selena និង Justin បានគេប្រទះឃើញជិះកង់ ទៅព្រះវិហារជាមួយគ្នា ហើយថែមទាំងបានថើបគ្នា ជាសាធារណៈថែមទៀត។

ទាំងនេះពិតជាបញ្ជាក់ថា Selena ពិតជាត្រឡប់ទៅរក Justin ដែលជាគូស្នេហ៍របស់នាង ម្នាក់នេះវិញហើយ៕

ដកស្រង់ពី៖ Sabay