Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មក​ស្គាល់​បណ្ដា​ប្រទេស​ ដែល​ហាម​មិន​ឲ្យ​មាន​ការ​ប្រារព្ធ​បុណ្យ​ណូអែល

  • បោះពុម្ព

ខណៈប្រទេសជាច្រើននៅលើពិភពលោក កំពុងតែប្រារព្ធបុណ្យណូអែល មានប្រទេសយ៉ាងហោចណាស់ចំនួន ៣ ដែលបានចេញបម្រាមជាផ្លូវការ មិនឲ្យមានការប្រារព្ធឡើងនូវបុណ្យនេះ។ ប្រទេសទាំងនោះមានដូចតទៅ៖ ១.ប្រទេសប្រ៊ុយណេ៖ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានហាមមិនឲ្យមានការប្រារព្ធបុណ្យណូអែលជាសាធារណៈនៅឆ្នាំ ២០១៥។

ជនណាដែលហ៊ានល្មើសនឹងបម្រាមនេះ នឹងប្រឈមនឹងការផាកពិន័យ ក៏ដូចជាការជាប់ពន្ធនាគារ។២.ប្រទេសតាហ្ស៊ីគីស្ថាន៖ ដូចប្រ៊ុយណេដែរ កាលពីឆ្នាំ ២០១៥ ប្រទេសអាស៊ីកណ្ដាលមួយនេះ បានចេញបម្រាមមិនឲ្យមានការប្រារព្ធបុណ្យណូអែល។ ការឲ្យកាដូគ្នា ការលេងកាំជ្រួច ការហូបអាហារជុំគ្នា ការរៃអង្គាស ព្រមទាំងការតុបតែងដើមណូអែល ក្នុងអំឡុងពេលបុណ្យនេះ ត្រូវបានហាមឃាត់។

បុណ្យ Halloween ក៏មិនត្រូវបានអនុញ្ញាតឲ្យប្រារព្ធដែរនៅប្រទេសមួយនេះ។៣.ប្រទេសសូម៉ាលី៖ ប្រទេសអាហ្វ្រិកមួយនេះ កាលពីឆ្នាំ ២០១៥ បានចេញបម្រាមច្បាស់ៗថា នឹងមិនឲ្យមានការប្រារព្ធបុណ្យណូអែលឡើយ ដោយយោងទៅលើហេតុផលពីរ។

ហេតុផលទី១ គឺពលរដ្ឋសូម៉ាលីជាច្រើនកាន់សាសនាឥស្លាម ខណៈមូលហេតុទី២ គឺបញ្ហាសន្តិសុខ។ ប្រទេសមួយនេះ ខ្លាចការប្រារព្ធបុណ្យនេះ ធ្វើឲ្យក្រុមភេរវករឥស្លាមជ្រុលនិយម al-Shabaab ធ្វើការវាយប្រហារ។ក្រៅពីប្រទេសទាំងបី ខាងលើ ក៏មានបណ្ដាប្រទេសមួយចំនួនទៀតដូចជា អារ៉ាប៊ីសាអ៊ូឌីត និងកូរ៉េខាងជើងជាដើម ក៏មានការរឹតបន្តឹងការប្រារព្ធពិធីបុណ្យណូអែលផងដែរ បើទោះមិនបានចេញបម្រាមផ្លូវការចំៗក៏ដោយ៕

ដកស្រង់ពី៖Sabay