បណ្តាញសង្គម

សូមប្រយ័ត្ន! តំបន់ឆ្នេរសមុទ្រនៅកម្ពុជាកំពុងភ្លៀងខ្លាំង អ្នកចង់ដើរលេងគួរផ្អាកសិន

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក ចេញផ្សាយនៅព្រឹកនេះ ឲ្យដឹងថា នៅទូទាំងខេត្តព្រះសីហនុកំពុងមានអាកាសធាតុអាប់អួយ៉ាងខ្លាំង។ ចំណែកឯភ្លៀងកំពុងគ្របដណ្ដប់ស្ទើរទូទាំងខេត្ត ខណៈនៅលើផ្ទៃសមុទ្រមានខ្យល់បោកបក់ និងរលកកម្រិតមធ្យម។

ទន្ទឹមនឹងនោះនៅបណ្ដាខេត្តជាប់មាត់សមុទ្រផ្សេងទៀតដូចជាខេត្តកែប ក៏មានអាកាសធាតុមិនអំណោយផលដែរ។ក្នុងន័យការពារសុខសុវត្ថិភាពជូនប្រជានេសាទ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ក្រសួងអំពាវនាវត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ជៀសវាងគ្រោះថ្នាក់ណាមួយអាចកើតឡើងជាយថាហេតុ៕

ដកស្រង់ពី៖Sabay