Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ពានកញ្ចក់ដ៏ព្រឺព្រួចនៅចិន «កាន់តែពេញនិយមខ្លាំងឡើងៗ» ខណៈមួយ​ខ្សែដែលវែង​ជាងគេលើលោក ទើបត្រូវដាក់សម្ពោធ!

  • បោះពុម្ព

ទើបត្រូវដាក់សម្ពោធ! (ប៉េកាំង)៖ ស្ពានកញ្ចក់ដ៏វែងជាងគេបង្អស់លើលោក ត្រូវបានបើកឲ្យដំណើរការហើយ កាលពីថ្ងៃអាទិត្យកន្លងទៅ ដោយវាមានទីតាំងស្ថិតនៅលើជ្រលងភ្នំក្នុងក្រុងហ្ស៊ីជាហ្សួង (Shijiazhuang) នៃខេត្ត ហេបៃ (Hebei) ក្បែររដ្ឋធានីប៉េកាំង ប្រទេសចិន។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០១៧។ ស្ពានខាងលើ មានបណ្តោយលាតសន្ធឹងប្រវែង ៤៨៨ម៉ែត្រ និងទទឹងប្រវែង ០២ម៉ែត្រ ហើយវាស្ថិតនៅកម្ពស់ ២១៨ម៉ែត្រ ពីលើជ្រលងភ្នំដ៏ចោតចំនួន ០២ ក្នុងតំបន់ទេសភាព ហុងយ៉ាគូ (Hongyagu) នៃស្រុក ភីងសាន (Pingshan)។

ស្ពានអាកាសនេះ ធ្វើឡើងពីផ្ទាំងកញ្ចក់ថ្លាចំនួន ១,០៧៧បន្ទះ ដោយផ្ទាំងនីមួយៗមានកម្រាស់ ០៤សង់ទីម៉ែត្រ និងមានទម្ងន់សរុប ៧០តោន។ គួរជម្រាបថា ស្ពានកញ្ចក់ដ៏វែងជាងគេបំផុតនេះ ក៏ត្រូវបានរចនាឡើង ដើម្បីឲ្យរៀងយោងបន្តិចផងដែរ នៅពេលភ្ញៀវទេសចរដើរដល់ចំណុចកណ្តាលរបស់វា ដោយក្រុមហ៊ុនដែលសាងសង់ស្ពាននេះបានបញ្ជាក់ថា ដើម្បីបង្កើតបរិយាកាសព្រឺព្រួចក៏ដូចជារំជើបរំជួលដល់ទស្សនិកជន៕

ដកស្រង់ពី៖FRESH NEWS